តើពិតទេ? ប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat)

Is that true? India changed its name to Bharat;  ឥណ្ឌា៖ លោកស្រី Droupadi Murmu ប្រធានាធិបតីឥណ្ឌាបានផ្ញើលិខិតអញ្ជើញ ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាច នៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។ តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ … Read More

​នាវា​មុជ​ទឹក​ជំនាន់ថ្មី​ អាច​វាយ​ប្រហារដោយ​នុយក្លេអ៊ែរ​តាក់​ទិក កូរ៉េខាងជើង​សម្ភោធឲ្យប្រើជាផ្លូវការ

North Korea’s new Tactical submarine could be officially launched;  ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង បានដាក់សម្ភោធ «នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរជំនាន់ថ្មី» ហើយបានប្រគល់វាទៅឱ្យកងនាវាដែលល្បាតនៅដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម … Read More

សង្គ្រាមលោកលើកទី៣ គឺបានចាប់ផ្តើមរួចទៅហើយ

World War III has already begun…… អ៊ុយក្រែន៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញបានលើកឡើង និងអះអាងថា សង្រ្គាមលោកលើកទី៣គឺកំពុង ដំណើរការស្រាប់ទៅហើយ ដោយជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ បានអូសទាញប្រទេសឆ្ងាយៗ ពីតំបន់ឲ្យមកចូលរួម បើយោងតាមការចេញ ផ្សាយរបស់ RT។ លោក Aleksey Danilov ថ្លែងនៅក្នុងវេទិកាជាតិ ស្តីអំពីសន្តិសុខទីក្រុងគៀវ បានអះអាងថា NATO ត្រូវការអ៊ុយក្រែនជាសមាជិក ព្រោះភាពចលាចលជាសកល … Read More

ប្រធានាធិបតីអ៊ុយក្រែន ប្រាប់រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែនឲ្យ កសាងទំនុកចិត្តឡើងវិញ

Ukrainian president tells Ukraine’s new defense minister to rebuild confidence; អ៊ុយក្រែន៖ ប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីការពារជាតិថ្មី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា កន្លងទៅនេះ បានប្រាប់ លោក Rustem Umerov ជាមួយនឹងការកាត់បន្ថយនូវការិយាធិបតេយ្យហួសហេតុ និងបង្កើនជំនឿចិត្តលើក្រសួងរបស់លោកឲ្យបានវិញ បន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយជាបន្តបន្ទាប់។ សូមបញ្ជាក់ថា លោក Zelenskyy … Read More

ក្រោយបន្តស្លៀកសម្លៀកបំពាក់អ៊ីស្លាមនៅក្នុងសាលាបារាំង សិស្សស្រី៦៧នាក់ត្រូវបណ្តេញទៅផ្ទះវិញ

67 female students deported after wearing Islamic clothes in French school; ប៉ារីស៖ ក្នុងប្រទេសបារាំង យ៉ាងហោចណាស់ស្រ្តីចំនួន ៦៧ នាក់ ត្រូវបានគ្រឹះស្ថានអប់រំបានបណ្តេញមិនឱ្យចូលរៀននៅក្នុងថ្នាក់ក្រោយល្មើសបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន។ ក្នុងនោះ ភាពតានតឹងនេះកើតឡើង បន្ទាប់ពីសិស្សស្រីទាំងនេះបានស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើង ដែលជារបៀបស្លៀកពាក់របស់ស្រ្តីអ៊ីស្លាម។ រដ្ឋមន្រ្តីបារាំងយល់ថា សម្លៀកបំពាក់អ៊ីស្លាមមួយបែបនេះបានរំលោភលើច្បាប់សាសនាដ៏តឹងរឹងបំផុតមួយនៅក្នុងវិស័យអប់រំរបស់ប្រទេសបារាំង។ លោក Gabriel Attal រដ្ឋមន្រ្តីក្រសួងអប់រំបារាំង បានរាយការណ៍នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា … Read More

ផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូន 5G ចិនរំពឹងកំណើនខ្ពស់សម្រាប់ឆ្នាំ ២០២៤

Chinese 5G smartphone maker expects high growth in 2024; ចិន៖ ការព្យាករណ៍អំពីកំណើនផ្សារភាគហ៊ុនរបស់បណ្តាក្រុមហ៊ុន ដែលផលិតទូរសព្ទដៃស្មាតហ្វូនប្រភេទ 5G ក្នុងប្រទេសចិនតាមរយៈផែនការសកម្មភាពមួយ ថានឹងមានការកើនឡើងខ្លាំងរហូតដល់ប្រមាណជាង៨៥% សម្រាប់ឆ្នាំ ២០២៤ ខណៈដែលគេមើលឃើញ ប្រទេសចិនកំពុងតែនាំមុខខាងវិស័យបច្ចេកវិទ្យា 5G ដែលជាបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធើណេតចល័តជំនាន់ថ្មីជាមួយនឹងល្បឿនលឿនខ្លាំងជាង ១០០ដង បើធៀបនឹងបច្ចេកវិទ្យាអ៊ីនធើណេត 4G នេះបើយោងតាមក្រុមមន្រ្តីជំនាញនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន។ របាយការណ៍ព្យាករណ៍របស់ក្រុមអាជ្ញាធរចិនដដែលនេះ បានធើ្វឡើងក្នុងគោលបំណងដើម្បីជំរុញកំណើនវិវត្តន៍ទៅមុខជាស្ថេរភាពសម្រាប់វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដោយបានកំណត់យកអត្រាគោលជាមធ្យម … Read More

ក្រោយ​ផ្លាស់ប្តូរប្រមុខ​​ការពារជាតិ ​​អ៊ុយក្រែន​​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ទស្សនកិច្ចភ្លាមៗ

US Secretary of State John Kerry arrives in Ukraine;  អ៊ុយក្រែន៖ ​លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​អាមេរិក  បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​​​កៀវ នៅ​ថ្ងៃ​ពុធ ​រយៈពេល​តែ២​ បន្ទាប់ពី​​​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​បញ្ចេញ​ព័ត៌មាន​ជាសាធារណៈអំពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ការពារជាតិ​ ដោយ​ដាក់​ជំនួស​មក​វិញ​​​អ្នក​មាន​​ដើម​កំណើន​នៅ​តំបន់​គ្រីមា។​ ​​​​អ្នក​សារ​ព័ត៌មាន​​សាកសួរ​អំពី​​​​ទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស​អាមេរិក ​មន្ត្រី​ជាន់ខ្ពស់​នៃ​​វិមាន​ក្រឹម​ឡាំងបាន​និយាយថាសហរដ្ឋ​អាមេរិក​​​​ចង់បង្ហាញ​ឱ្យ​ឃើញ​ពី​ការគាំទ្រ​ដល់​អ៊ុយក្រែន ​​​​គ្រប់​កាលៈទេសៈ។ ​លោក Dmitry Peskov ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​រ៉យទ័រ … Read More

ប៊ុលហ្គារី៖ ទឹកជំនន់សម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបំផ្លាញតំបន់ទេសចរណ៍

Bulgaria: Floods kill at least two and destroy tourist destinations; ប៊ុលហ្គារី៖ ទឹកហូរនាំ រថយន្តគ្រួសារ និងរថយន្តមានការរៀបចំជាលក្ខណៈលំនៅឋានជាច្រើនគ្រឿង ទៅដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅឯរមណីយដ្ឋានទេសចរណ៍ សមុទ្រខ្មៅលើឆ្នេរអារ៉ាពីយ៉ារបស់ប្រទេសប៊ុលហ្គារី ដោយបន្សល់ទុកនូវទិដ្ឋភាពនៃការបំផ្លិចបំផ្លាញទាំងស្រុង នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ រថយន្តមួយចំនួន នៅតែលិចអណ្ដែតៗក្នុងទឹកសមុទ្រ ហើយរថយន្តរៀបចំជាលក្ខណៈលំនៅឋាន ដែលរងការខូចខាត បានអណ្ដែតរាយប៉ាយពេញទៅដោយសំណាត់ បន្ទាប់ពីរថយន្តទាំងនោះ ត្រូវបានលិចដោយទឹកភ្លៀង … Read More

ទីម័រអគុណកម្ពុជា៖ គាំទ្រនិងលើកទឹកចិត្តដល់ខ្លួន ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល

ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន ប្រកាសអគុណជាថ្មីម្តងទៀតដល់ប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ប្រទេសខ្លួនក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល និងរហូតដល់ឲ្យទីម័របានក្លាយទៅជាប្រទេសសង្កេតការ ជាផ្លូវការនៅក្នុងអាស៊ានផងដែរនោះ។ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ការអគុណរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រនេះគឺបានធ្វើឡើងក្នុងកិច្ចជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ដែលលោកទាំងពីរទៅចូលរួមនៃ កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូកនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ តាមលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា … Read More