ប៊ុលហ្គារី៖ ទឹកជំនន់សម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបំផ្លាញតំបន់ទេសចរណ៍

Bulgaria: Floods kill at least two and destroy tourist destinations;

ប៊ុលហ្គារី៖ ទឹកហូរនាំ រថយន្តគ្រួសារ និងរថយន្តមានការរៀបចំជាលក្ខណៈលំនៅឋានជាច្រើនគ្រឿង ទៅដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅឯរមណីយដ្ឋានទេសចរណ៍ សមុទ្រខ្មៅលើឆ្នេរអារ៉ាពីយ៉ារបស់ប្រទេសប៊ុលហ្គារី ដោយបន្សល់ទុកនូវទិដ្ឋភាពនៃការបំផ្លិចបំផ្លាញទាំងស្រុង នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

រថយន្តមួយចំនួន នៅតែលិចអណ្ដែតៗក្នុងទឹកសមុទ្រ ហើយរថយន្តរៀបចំជាលក្ខណៈលំនៅឋាន ដែលរងការខូចខាត បានអណ្ដែតរាយប៉ាយពេញទៅដោយសំណាត់ បន្ទាប់ពីរថយន្តទាំងនោះ ត្រូវបានលិចដោយទឹកភ្លៀង និងទន្លេ ដែលឡើងកាន់តែខ្លាំងពេញមួយយប់។

ភ្លៀងធ្លាក់មានរយៈពេលជាង ២០ម៉ោង ដោយបញ្ជាក់ថា បានព្យាយាមជួយអ្នកទេសចរចេញពីរ៉ឺម៉ក ដែលរសាត់ចូលសមុទ្រ បើតាម គ្រូពេទ្យ នៅមូលដ្ឋានបានឲ្យដឹង។ ភ្លាមៗ មានសេចក្ដីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ ក្នុងហេតុការណ៍ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងយ៉ាងជោគជាំនេះ។

ការប្រកាសភាពអាសន្ន ត្រូវបានធ្វើឡើង ហើយប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្ស ៦០នាក់ ត្រូវបានជម្លៀសចេញ៕