តើពិតទេ? ប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat)

Is that true? India changed its name to Bharat; 

ឥណ្ឌា៖ លោកស្រី Droupadi Murmu ប្រធានាធិបតីឥណ្ឌាបានផ្ញើលិខិតអញ្ជើញ ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាច នៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។

តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។

រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi ជាច្រើនឆ្នាំកន្លងមកនេះបាន និងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕