ក្រោយផ្លាស់ប្តូរប្រមុខការពារជាតិ អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចភ្លាមៗ
US Secretary of State John Kerry arrives in Ukraine;
អ៊ុយក្រែន៖ លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ នៅថ្ងៃពុធ រយៈពេលតែ២ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បានបញ្ចេញព័ត៌មានជាសាធារណៈអំពីការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ដោយដាក់ជំនួសមកវិញអ្នកមានដើមកំណើននៅតំបន់គ្រីមា។
អ្នកសារព័ត៌មានសាកសួរអំពីទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសអាមេរិក មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំងបាននិយាយថាសហរដ្ឋអាមេរិកចង់បង្ហាញឱ្យឃើញពីការគាំទ្រដល់អ៊ុយក្រែន គ្រប់កាលៈទេសៈ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រ បានលើកឡើងថា វាច្បាស់ណាស់ថាទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបន្តផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន «រហូតដល់អ៊ុយក្រែនចុងក្រោយ»។
ការមកដល់ទីក្រុងកៀវ តាមសេចក្តីរាយការណ៍នោះ រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃពុធ គឺជាកាយវិការនៃការគាំទ្រ ខណៈដែលការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី បានឈានដល់ខែទី៤ របស់ខ្លួនជាមួយនឹងការឈានទៅមុខយ៉ឺតៗ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មានថា «យើងបានឮសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតថា ពួកគេ (ជនជាតិអាមេរិក) មានបំណងបន្តជួយទីក្រុងកៀវ ឱ្យបានយូរតាមដែលវាត្រូវការ»។
លោក បន្ថែមថា៖«និយាយម្យ៉ាងទៀតថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែនក្នុងស្ថានភាពនៃសង្គ្រាម និងធ្វើសង្គ្រាមនេះដល់អ៊ុយក្រែនចុងក្រោយ ដោយមិនចំណាយប្រាក់សម្រាប់រឿងនេះ។ នោះហើយជារបៀបដែលយើងដឹងអំពីវា។ យើងដឹងរឿងនេះ។ វាមិនប៉ះពាល់ដល់ការ វគ្គនៃប្រតិបត្តិការយោធាពិសេសទេ»៕