លោក ឌ្មីទ្រី ម៉េដវ៉េដេវ៖ រុស្ស៊ីអាចកំណត់គោលដៅទៅលើទាហានអង់គ្លេសរូបណា ហ្វឹកហ្វឺនទាហាន នៅអ៊ុយក្រែន

រុស្ស៊ី ៖ លោក ឌ្មីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអង់គ្លេសរូបណា ដែលបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី ដូចរោងចក្រអាល្លឺម៉ង់ដែលផលិតមីស៊ីលTaurusដែរ ប្រសិនបើពួកគេផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវនោះ។ លោកម៉េដវ៉េដេវ ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបានក្លាយជាឥស្សរជន ដែលកាន់តែចូលចិត្តសង្គ្រាម និងប្រឆាំងលោកខាងលិចក្នុងនយោបាយរុស្ស៊ី បាននិយាយថា សកម្មភាពបែបនេះរបស់លោកខាងលិច កំពុងនាំសង្រ្គាមលោកលើកទីបី កាន់តែខិតជិតមកដល់ហើយ។ នៅលើ Telegram នៅក្នុងការបង្ហោះរបស់លោកបានបង្ហាញពីការខឹងសម្បារបស់ខ្លួនជាលើកដំបូងចំពោះរដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលទើបតែងតាំង លោក ហ្គ្រែនធ៍ … Read More

គម្រោងនាវាមុជទឹក AUKUS ដើរដោយថាមពលនុយក្លេអ៊ែរ អង់គ្លេសបោះទុន៤ពាន់លានដុល្លារ

បរទេស៖ ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៤ពាន់លានផោន ស្មើនឹង៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុដំណាក់កាលថ្មីនៃគម្រោងនាវាមុជទឹកវាយប្រហារជំនាន់ថ្មី SSN-AUKUS។ កិច្ចព្រមព្រៀង ដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធ BAE នៃក្រុមហ៊ុនជាច្រើនរបស់ចក្រភពអង់គ្លេស មាន Rolls-Royce និង Babcock ជាផ្នែកនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹង។ លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម ក្នុងទីក្រុង Manchester ថា នាវាមុជទឹកនេះ … Read More

ប្រមុខរដ្ឋអ៊ុយក្រែនថា មិនមានអ្វីអាចធ្វើឲ្យការប្ដេជ្ញាចិត្តប្រឆាំង និងរុស្ស៊ីចុះខ្សោយឡើយ

អ៊ុយក្រែន៖ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១ ខែតុលានេះថា មិនមានអ្វីអាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ចុះខ្សោយនោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តលើការបញ្ឈប់រយៈពេលខ្លីលើច្បាប់ផ្តល់មូលនិធិ ដែលលុបចោលជំនួយដល់អ៊ុយក្រែន។ ដោយឡែក លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន បាននិយាយថា លោកបានទទួលការធានាឡើងវិញអំពីជំនួយយោធាបន្ថែមទៀត នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីធានាការសម្រេចលើថវិកាថ្មី នឹងរួមបញ្ចូលមូលនិធិសម្រាប់ប្រទេសមួយនេះ … Read More

កូរ៉េខាងជើង៖ រិះគន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ថាជាអ្នកបម្រើផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក

កូរ៉េខាងជើង៖  កូរ៉េខាងជើងបានរិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា កំពុងរួមដៃជាមួយយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក និងកំពុងបង្កើតសេចក្ដីសម្រេចមួយជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហៅទីភ្នាក់ងារនេះថាជា អ្នកបម្រើផលប្រយោជន៍ឲ្យទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី២ ខែតុលានេះ។ អ្នកនាំពាក្យ សុំមិនបញ្ចេញឈ្មោះ មួយរូបរបស់ក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ា បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយរិះគន់សេចក្ដីសម្រេចដាក់ចេញកាលពីថ្ងៃសុក្រនៅ កិច្ចប្រជុំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែល អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានហៅសេចក្ដីសម្រេចនេះថាជាលទ្ធផលនៃការសមគំនិតគ្នា ដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាឋានៈកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ គឺមិនអាចបកក្រោយវិញបានឡើយ។ អ្នកនាំពាក្យដដែលនេះ ក៏បានចោទប្រកាន់ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi ផងដែរ ពីបទដឹកនាំការបង្កើតបរិយាកាសនៃការដាក់សម្ពាធលើកូរ៉េខាងជើង … Read More

ប៉ូឡូញ៖ ការហែក្បួនរបស់ក្រុមចម្រុះប្រឆាំងក្នុងប្រទេស មានមនុស្សចូលរួម១លាននាក់ នៅមុនការបោះឆ្នោតថ្ងៃទី១៥ ខែតុលានេះ

ការប្រមូលផ្តុំនៅតាមដងផ្លូវនានានៃរដ្ឋធានីវ៉ាសូវី អ្នកគាំទ្រនៃក្រុមចម្រុះប្រឆាំងប៉ូឡូញ កាលពីថ្ងៃអាទិត្យដើម្បីចូលរួម «ការដើរដង្ហែនៃបេះដូងចំនួនមួយលាន» ជាមួយនឹងការបោះឆ្នោតរបស់ប្រទេសនេះ នៅ ពីរសប្តាហ៍ទៀត។ Deutsche Presse-Agentur ជាអង្គការព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ថា មនុស្សជិត មួយលាននាក់ បានចូលរួមក្នុងបាតុកម្មដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ដូណាល់ ថាស (Donald Tusk)។ ការធ្វើបាតុកម្មនេះ ធ្វើឡើង ដើម្បីប្រឆាំងនឹងគណបក្សច្បាប់ និងយុត្តិធម៌ ដែលកំពុងគ្រប់គ្រងអំណាច។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញថា លោកថាស បានហៅចលនាប្រឆាំងនេះថាជា«កម្លាំងដែលមិនអាចបញ្ឈប់បាន» និងជា «សញ្ញាសម្រាប់ការចាប់កំណើតឡើងវិញរបស់ប្រទេសប៉ូឡូញ» ។ លោក … Read More

ការដឹងគុណកាណាដា ពីពលរដ្ឋកាណាដាកាន់សាសនាស៊ីក បន្ទាប់ពីការចោទប្រកាន់ឥណ្ឌា ខណៈអ្នកខ្លះមានការភ័យខ្លាច

កាណាដា៖ ការដឹងគុណចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពីពលរដ្ឋកាណាដាកាន់សាសនាស៊ីក ដែលបានបញ្ចេញសំឡេងគាំទ្រចំពោះការភ័យខ្លាចរបស់ពួកគេ ហើយក្រោកឈរឡើងប្រឆាំងនឹងប្រទេសឥណ្ឌា ខណៈអ្នកខ្លះទៀតមានការភ័យខ្លាចការសងសឹកពីប្រទេសមានប្រជាជនច្រើនជាងគេលើពីភពលោកមួយនោះ ក្នុងហានិភ័យនៃប្រតិកម្មតបយ៉ាងធ្ងន់ធ្ងរពីរដ្ឋធានី ញ៉ូវ ដេល្លី ដែលលោក Trudeau បាននិយាយថាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក។ រដ្ឋាភិបាលឥណ្ឌាបានចាត់ទុក លោក Hardeep Singh Nijjar មេដឹកនាំសាសនាស៊ីក ដែលជាពលរដ្ឋកាណាដា និងត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ថាជាភេរវករ ដោយសារតែការតស៊ូមតិរបស់លោក ក្នុងការទាមទាររដ្ឋឯករាជ្យ កាលីស្ថាន … Read More

ជំនួយសង្រ្គាម អ៊ុយក្រែនក្លាយជាសមរភូមិនយោបាយនៅអាមេរិក

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា អាមេរិកនឹងមិនដើរចេញពីអ៊ុយក្រែនទេ បន្ទាប់ពីសភាបានផ្តល់ជំនួយចំនួន ៦ ពាន់លានដុល្លារ  ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល ទោះបីជាគណបក្សសាធារណរដ្ឋបានភ្ជាប់ការផ្តល់មូលនិធិបន្ថែមទៅនឹងបញ្ហាសន្តិសុខព្រំដែនក៏ដោយ។ លោកចង់ធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តអាមេរិករបស់យើងថា ប្រជាជនអាមេរិក និងប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន ថា អ្នកអាចពឹងពាក់លើការគាំទ្ររបស់យើងបាន ។យើងនឹងមិនដើរចេញពីអ្នកឡើយ នេះបើតាមលោកបាននិយាយកាលពីថ្ងៃអាទិត្យ។ លោក Biden បានបន្ថែមថា សំឡេងដ៏ច្រើននៃគណបក្សទាំង២ បានគាំទ្រជំនួយដល់ទីក្រុងគីវ (Kyiv) ដោយជំរុញដល់ក្រុមតំណាងរាស្ត្រ ឈប់លេងល្បែងនយោបាយទាំងនេះ ។ នៅវិមាន Capitol … Read More

ក្រោយពីការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីអង់ការ៉ា ទួរគីវាយប្រហារក្រុមឧទ្ទាមឃឺដ

ទួរគីបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី។ គោលដៅចំនួន២០ទីតាំង ត្រូវបានបំផ្លាញ ហើយពួកសកម្មប្រយុទ្ធជាច្រើនមកពីក្រុមឧទ្ទាមរបស់គណបក្សពលករឃើឌីស្ថាន (PKK) ដែលបានហាមឃាត់ ត្រូវបានបង្រ្កាប យោងតាមរដ្ឋាភិបាលទួរគីបានលើកឡើង។ គណបក្ស PKK បាននិយាយថា ការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីអង់ការ៉ា ត្រូវបានធ្វើឡើងដោយក្រុមដែលមានទំនាក់ទំនងជាមួយពួកគេ ដោយសមាជិកម្នាក់របស់ក្រុមនោះបានបំផ្ទុះខ្លួនឯង និងអ្នកវាយប្រហារទីពីរត្រូវបានសម្លាប់ដោយនគរបាល ហើយមន្ត្រីនគរបាលពីរនាក់បានរងរបួស។ កាលពីព្រឹកថ្ងៃអាទិត្យដោយក្រុមឧទ្ទាមឃឺដ ជាឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកអត្តឃាត បានចាប់ផ្តើមនៅម៉ោងប្រហែល៩:៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅពេលដែលអ្នកវាយប្រហារម្នាក់បានចេញពីឡានរបស់ពួកគេ ហើយបានគប់គ្រាប់បែកតូចមួយទៅកាន់អគារក្រសួងមហាផ្ទៃដើម្បីរំខានដល់សន្តិសុខ។ ក្រោយមក អ្នកវាយប្រហារទីពីរបានបើកការបាញ់ប្រហារទៅលើអ្នកយាមនៅមាត់ទ្វារក្រសួង មុននឹងបំផ្ទុះគ្រាប់បែកអត្តឃាត។ គណបក្សពលករឃើឌីស្ថាន (PKK) … Read More

អេស្ប៉ាញ៖ ភ្លើងឆេះក្លឹបរាត្រី សម្លាប់មនុស្សយ៉ាងហោច ៧នាក់ ក្នុងក្រុង Murcia  

ក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយ ក្នុងទីក្រុង Murcia មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ   នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់អភិបាលក្រុង   ដោយបានបន្ថែមថា  ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានហេតុការណ៍ឆេះនេះ។ នៅលើវេទិកាបណ្ដាញសង្គម X សេវាសង្គ្រោះបន្ទាន់បានប្រាប់ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងក្លឹបរាត្រី Teatre នៅតំបន់ជាយក្រុង Atalayas។ វីដេអូដែលបានចេញផ្សាយនៅលើគណនី X របស់សេវាកម្មពន្លត់អគ្គិភ័យប្រចាំទីក្រុង Murcia បានបង្ហាញថា អ្នកពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងគ្រប់គ្រងអណ្តាតភ្លើង នៅខាងក្នុងក្លឹបនោះ។ លោក Jose Ballesta … Read More