កាណាដា៖ ចែករំលែកការស៊ើបអង្កេតសម្ងាត់លើការសម្លាប់អ្នកកាន់សាសនាស៊ីគជាមួយឥណ្ឌា
កាណាដា ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាបានចែករំលែកភស្តុតាងដែលថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាបានជាប់ពាក់ព័ន្ធដ៏សំខាន់ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគនៅខេត្ត British Columbia ជាមួយទីក្រុង New Delhi កាលពីសប្តាហ៍មុន ។ ប្រទេសកាណាដា កំពុងព្យាយាមធ្វើការប្រកបដោយការស្ថាបនាជាមួយប្រទេសឥណ្ឌាលើបញ្ហានេះ។ យើងសង្ឃឹមថាពួកគេនឹងចូលរួមជាមួយយើង ដើម្បីយើងអាចឈានដល់ចំណុចសំខាន់នៃបញ្ហាដ៏ធ្ងន់ធ្ងរនេះ» បើតាមលោក Trudeau និយាយ ។ លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Ottawa មានការស៊ើបការណ៍សម្ងាត់ដែលគួរឱ្យទុកចិត្តពីការជាប់ពាក់ព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះឃាតកម្មកាលពីខែមិថុនាលើលោក … Read More