យន្តហោះ Airbus A320 នៃក្រុមហ៊ុនអាកាសចរណ៍ Ural របស់រុស្ស៊ី 👉របួសមនុស្ស៥នាក់
បរទេស៖ យន្តហោះ Airbus A320 នៃក្រុមហ៊ុនអាកាសចរណ៍ Ural របស់រុស្ស៊ី ដែលមានមនុស្សជិះលើយន្តហោះចំនួន 167 នាក់ រួមទាំងសមាជិកនាវិក 6 នាក់ និងកុមារ 23 នាក់ បានធ្វើការចុះចតបន្ទាន់នៅក្នុងវាលស្រែមួយក្នុងតំបន់ Novosibirsk ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2023 ក្នុងនោះមានមនុស្សរបួសចំនួន៥នាក់។
បើយោងតាមអាជ្ញាធរក្នុងតំបន់ ប្រព័ន្ធមួយ (hydraulic systems) របស់យន្តហោះបានខូច។ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានបញ្ចេញវីដេអូដែលបង្ហាញពីបុគ្គលិកជួយសង្គ្រោះ និងអ្នកស៊ើបអង្កេតឈរក្បែរយន្តហោះ បន្ទាប់ពីចុះចតបន្ទាន់ក្នុងវាលស្រូវសាលី។(AP)