ជុំវិញការស្នើពន្ធរបស់លោកខាងលិច ម្ចាស់ទ្រព្យសកម្មរុស្ស៊ីអាចនឹងប្តឹង

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះថា បណ្ដាម្ចាស់ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅលោកខាងលិច អាចនឹងប្តឹងរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ប្រសិនបើរដ្ឋាភិបាលទាំងនោះសម្រេចដាក់ចេញនូវពន្ធលើភាគលាភ ចំពោះពួកគេ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Jeremy Hunt កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញាកន្លងទៅ បានចុះហត្ថលេខាគាំទ្រសម្រាប់ផែនការរបស់សហភាពអឺរ៉ុប ក្នុងការយកពន្ធលើប្រាក់ចំណេញពីទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលបានបង្កក ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន៕