យន្តហោះ គ្មានមនុស្សបើក kamikaze អ៊ុយក្រែន យកវាយប្រហារទៅលើទីក្រុង រមនីយដ្ឋានរបស់រុស្ស៊ី

រុស្សីយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ការបំផ្ទុះនេះកើតឡើងមុនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។ ធុងសាំងមួយបានផ្ទុះនៅជិតឃ្លាំងប្រេង និងអាកាសយានដ្ឋានក្នុងទីក្រុង រមណីយដ្ឋាន Sochi របស់រុស្ស៊ី ដែលជាកន្លែងប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៤ ។ មន្ត្រីរុស្ស៊ីមិនទាន់បានបញ្ជាក់ ពីរបាយការណ៍នេះទេ ហើយការស៊ើបអង្កេត កំពុងដំណើរការ។

អភិបាលក្រុង Sochi លោក Aleksey Kopaigorodsky បាននិយាយថា ជាលទ្ធផលមិនមាននរណាម្នាក់រងរបួសនោះទេ។ លោកបានបញ្ជាក់ថា៖ «ព្រលានយន្តហោះ និងប្រព័ន្ធដឹកជញ្ជូនទាំងមូលដំណើរការជាធម្មតា» ដោយកត់សម្គាល់ថា ភ្លើងត្រូវបានរលត់ហើយ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។

មុនពេលមានភ្លើងឆាបឆេះ សំឡេងស្រដៀងនឹង «ផ្គរលាន់» ត្រូវបានគេលឺ។ ឥឡូវនេះសេវាឆ្លើយតបកំពុងធ្វើការ នៅកន្លែងផ្ទុះ បានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ យោងតាមប៉ុស្តិ៍ Baza Telegram បំណែកនៃយន្តហោះគ្មានមនុស្ស បើកមិនស្គាល់អត្តសញ្ញាណមួយត្រូវបានគេឃើញនៅកន្លែងនោះ។

ចាប់តាំងពីការចាប់ ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែន តំបន់រុស្ស៊ី ក៏ដូចជារដ្ឋធានីមូស្គូ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក kamikaze ។ ភាគច្រើន នៃយន្តហោះគ្មានមនុស្សបើក គឺត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសរុស្ស៊ី ឬបន្សាបដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច៕