យន្តហោះគ្មានមនុស្សបើក ២៤គ្រឿង រុស្ស៊ី យកមកវាយប្រហាររោងចក្រចម្រាញ់ប្រេង របស់អ៊ុយក្រែន
អ៊ុយក្រែន៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅពេលយប់បានបំផ្លាញរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន បើតាមអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះ ។
អភិបាល Dmytro Lunin បាននិយាយថា ប្រតិបត្តិការចម្រាញ់ប្រេង នៅរោងចក្រត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយថាមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា រុស្ស៊ីបានវាយប្រហារ Nikopol និងតំបន់បីផ្សេងទៀត ដោយបានបំផ្លាញផ្ទះចំនួនប្រាំខ្នង។
យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងក្នុងចំណោម ២៤ គ្រឿងដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារពេញមួយយប់៕