កាណាដា៖ ចែករំលែកការស៊ើបអង្កេតសម្ងាត់លើការសម្លាប់អ្នកកាន់សាសនាស៊ីគជាមួយឥណ្ឌា
កាណាដា ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាបានចែករំលែកភស្តុតាងដែលថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាបានជាប់ពាក់ព័ន្ធដ៏សំខាន់ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគនៅខេត្ត British Columbia ជាមួយទីក្រុង New Delhi កាលពីសប្តាហ៍មុន ។
ប្រទេសកាណាដា កំពុងព្យាយាមធ្វើការប្រកបដោយការស្ថាបនាជាមួយប្រទេសឥណ្ឌាលើបញ្ហានេះ។ យើងសង្ឃឹមថាពួកគេនឹងចូលរួមជាមួយយើង ដើម្បីយើងអាចឈានដល់ចំណុចសំខាន់នៃបញ្ហាដ៏ធ្ងន់ធ្ងរនេះ» បើតាមលោក Trudeau និយាយ ។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Ottawa មានការស៊ើបការណ៍សម្ងាត់ដែលគួរឱ្យទុកចិត្តពីការជាប់ពាក់ព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះឃាតកម្មកាលពីខែមិថុនាលើលោក Hardeep Singh Nijjar ដែលជំរុញឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុង New Delhi ។
កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពនានាថា រដ្ឋាភិបាលកាណាដា បានប្រមូលទាំងមនុស្សនិងសញ្ញានៃការស៊ើបការណ៍សម្ងាត់នៅក្នុងការស៊ើបអង្កេតរយៈពេលជាច្រើនខែមកហើយក្នុងឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគ យោងតាមការរាយការណ៍ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ CBC News ។
ទោះជាយ៉ាងណា លោក Trudeau ពុំបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលទីភ្នាក់ងារចារកម្មរបស់ប្រទេសកាណាដា បានប្រមូលនោះទេ ហើយការិយាល័យរបស់លោកក៏មិនបានបញ្ជាក់ ឬបដិសេធការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CBC ដែរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកចង់ឃើញ «ការទទួលខុសត្រូវ» ជុំវិញឃាតកម្មនេះ។