ឥណ្ឌា ប្រើកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ តទល់ជាមួយនឹងបរិយាកាសកខ្វក់

ឥណ្ឌា៖ ក្នុងទីក្រុងនានារបស់ប្រទេសឥណ្ឌា ផ្សែងអ័ព្ទពុលបានបន្តអណ្ដែតត្រសែតត្រាំត្រែង កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា កន្លងទៅនេះ រហូតអ្នកដើរនាពេលព្រឹកក្នុងរដ្ឋធានីញូវដេលីបានត្អូញត្អែរពីអាការថប់ដង្ហើម ខណៈដែលទិដ្ឋភាពស្រដៀងគ្នានេះ ត្រូវបានឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺទីក្រុងបុមបៃ ។ អាជ្ញាធរនៅទីក្រុងញូវដេលី បានដាក់ពង្រាយកាំភ្លើងប្រឆាំងផ្សែងអ័ព្ទចំនួន ៧០ដើម និងបានបាញ់ទឹកពាសពេញទីក្រុង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយកាត់បន្ថយធូលីដីខ្លះៗ ។ ទីក្រុងញូវដេលី ត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីសថា ជាទីក្រុងដែលមានការបង្កកខ្វក់ខ្លាំងបំផុតរបស់ពិភពលោកគិតត្រឹម ម៉ោង ៨:៣០ ម៉ោងសកល ។ រដ្ឋធានីឥណ្ឌាមួយនេះ មានសន្ទស្សន៍គុណភាពខ្យល់ … Read More

ប្រមុខដឹកនាំការបរទេសហុងគ្រី៖ ម៉ាស៊ីនរ៉េអាក់ទ័ររុស្ស៊ី នឹងដំណើរការនៅដើមទសវត្សរ៍ឆ្នាំ២០៣០

ហុងគ្រី ៖ កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាកន្លងមកនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី  បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន២ ដែលកំពុងត្រូវបានដំឡើងដោយក្រុមហ៊ុន Rosatom របស់រុស្ស៊ី នៅរោងចក្រនុយក្លេអ៊ែរ Paks របស់ប្រទេសហុងគ្រី គួរតែត្រូវបានរៀបចំរួចរាល់ ដើម្បីភ្ជាប់ទៅបណ្តាញអគ្គិសនីរបស់ប្រទេស នៅដើមទសវត្សរ៍ក្រោយ ។ លោក Peter Szijjarto បានប្រាប់ថា រដ្ឋាភិបាល និងក្រុមហ៊ុន Rosatom បានចុះហត្ថលេខាលើផែនការសម្រាប់កាលវិភាគសាងសង់ ដើម្បីដំឡើងម៉ាស៊ីនរ៉េអាក់ទ័រ ដែលលោកបាននិយាយថា នឹងអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតរបស់ប្រទេសហុងគ្រីរាប់លានតោន។ គួរបញ្ជាក់ថា … Read More

អ្នកកាសែតនៅលីបង់ភាគខាងត្បូង៖ ជាគោលដៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

លីបង់ ៖ អ្នកសារព័ត៌មាន នៅប្រទេសលីបង់ភាគខាងត្បូង បានលើកឡើងថា ពួកគេត្រូវបានកំណត់ជាគោលដៅ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ ដែលបណ្តាញសារព័ត៌មាន Al Jazeera បាននិយាយថា បានធ្វើឲ្យអ្នកថតរូបរបស់ខ្លួន រងរបួសស្រាល ។ អភិបាលក្រុងក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានអះអាងពីដំណើររឿងនៃឧប្បត្តិហេតុឆ្លងព្រំដែនរបស់អ្នកកាសែត ដែលបានកើតឡើងយ៉ាងពិតប្រាកដមួយខែ បន្ទាប់ពីការវាយប្រហារដ៏សាហាវ  ដែលបានស្តីបន្ទោសទៅលើអ៊ីស្រាអែលថា បានវាយប្រហារក្រុមអ្នកសារព័ត៌មាន នៅជិតភូមិ Alma al-Shaab នៅ ប្រទេសលីបង់ភាគខាងត្បូង ។ ដោយទាក់ទងជាមួយសារព័ត៌មាន AFP កងទ័ពអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារចុងក្រោយនេះទេ … Read More

ជុំវិញបញ្ហាតំបន់ហ្កាហ្សា ប្រជាជនអង់គ្លេស-ប៉ាឡេស្ទីន ស្នើឲ្យនាយករដ្ឋមន្ត្រី ជួបប្រជុំបន្ទាន់

អង់គ្លេស៖ ក្រុមអង់គ្លេស-ប៉ាឡេស្ទីន បានសរសេរលិខិតជូនទៅ លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ( Rishi Sunak) ដោយស្នើឲ្យមាន «កិច្ចប្រជុំបន្ទាន់» អំពីតំបន់ហ្កាហ្សា ។ លិខិតនោះ ក៏ជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស «ប្រើឥទ្ធិពលរបស់ខ្លួន» ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ លិខិតត្រូវបានបញ្ជូនកាលពីព្រឹកថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលយុត្តិធម៌អន្តរជាតិសម្រាប់ប៉ាឡេស្ទីន (ICJP)ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ។ ICJP បាននិយាយថា ខ្លួនកំពុងនិយាយ «ក្នុងនាមសមាជិកនៃសហគមន៍ប៉ាឡេស្ទីន នៅចក្រភពអង់គ្លេសជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ដែលរស់នៅ ក្នុងតំបន់ហ្គាហ្សា»។ ក្រុមនេះ បាននិយាយថា … Read More

ការប៉ះទង្កិចរវាង សកម្មជនគាំទ្រប៉ាឡេស្ទីន ជាមួយនគរបាលនៅក្នុងប្រទេសហ្វីលីពីន

ហ្វីលីពីន៖ ក្នុងប្រទេសហ្វីលីពីន សកម្មជនគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ បានប៉ះទង្គិចគ្នាជាមួយ ក្រុមន្រ្ដីនគរបាលកាលពីថ្ងៃអង្គារនេះ ខណៈដែលដើរក្បួនប្រឆាំងនឹងការថ្កោលទោសអាមេរិក ដែលប្រទេសអ៊ីស្រាអែល នៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ សកម្មជនជាង២០០នាក់ ត្រូវបានគេអនុញ្ញាតឲ្យធ្វើការតវ៉ា នៅខាងក្រៅស្ថានទូតអាមេរិក ក្នុងក្រុងម៉ានីល ជាទីដែលពួកគេកាន់បដាជាមួយនឹងពាក្យស្លោក ដូចជាក្រោកឡើងដើម្បីហ្កហ្សា ។ លោក រេណាតូ រេ(Reno Reyes) អគ្គេលេខាក្រុមសកម្មជន Bayan បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មានការទទួលខុសត្រូវលើសលប់ចំពោះព្រឹត្ដិការណ៍ដែលកើតឡើងក្នុងតំបន់ហ្កហ្សា ។ ក្រុងវ៉ាស៊ីនតោន បានបដិសេការអំពាវនាវចេញពីក្រុមមេដឹកនាំអារ៉ាប់ និងប៉ាឡេស្ទីន និងមេដឹកនាំផ្សេងទៀត ដែលអំពាវនាវឲ្យអ៊ីស្រាអែល … Read More

កំពូលយោធាខ្លាំងបំផុត នៅតំបន់មជ្ឈិមបូព៌ា ទាំង ៥ ប្រទេស

បរទេស៖ ខណៈការកើនឡើងនៃវិបត្តិប៉ាឡេស្ទីន – អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងមកនេះ ត្រូវបានអមការកើនឡើងយ៉ាងខ្លាំង នៅក្នុងភាពតានតឹងក្នុងតំបន់ដោយសហរដ្ឋអាមេរិក បានដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ២ក្រុម ហើយយ៉ាងហោចណាស់នាវាមុជទឹក Tomahawk បំពាក់មីស៊ីលនាំផ្លូវ កងម៉ារីនរាប់ពាន់នាក់ និងយន្តហោះបន្ថែមទៅកាន់មូលដ្ឋានដែនទឹក និងមូលដ្ឋានក្នុងតំបន់។   ទីក្រុងវ៉ាស៊ីនតោនបានបំពេញបន្ថែម លើការដាក់ពង្រាយទាំងនេះ ជាមួយនឹងការគំរាមកំហែងប្រឆាំងនឹងមហាអំណាចយោធាក្នុងតំបន់អ៊ីរ៉ង់ ដែលជាសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល ដោយគំរាមកំហែងដល់សាធារណរដ្ឋអ៊ីស្លាមជាមួយនឹងការឆ្លើយតប “ភ្លាមៗ” ចំពោះ “សកម្មភាពបង្កហេតុ” ដោយទីក្រុងតេអេរ៉ង់ ឬ “អ្នកតំណាង” ចំពេលមានការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ … Read More

ប្រមុខដឹកនាំ​ប៉ាឡេស្ទីន ច្រានចោល​ការ​ប៉ុនប៉ង ​ពី​អ៊ីស្រាអែល ​ដើម្បីបំបែក​តំបន់ហ្គាហ្សា ពី​តំបន់វេសបែង  

រ៉ាម៉ាឡា ៖  ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយ​ថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើយ”  ត្រូវបានប្រធានាធិបតីប៉ាឡេស្ទីន ច្រានចោល ។ អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការ របស់អង្គការរំដោះ ប៉ាឡេស្ទីន (PLO) ។ លោក Abu … Read More

ថៃធ្វើបាន ! ថៃ អនុញ្ញាតឱ្យប៉ូលីសចិន ចូលរួមល្បាត នៅក្នុងទីក្រុង ទេសចរណ៍មួយចំនួនក្នុងប្រទេសថៃ  

ថៃ៖ អាជ្ញាធរថៃបានសម្រេច ឱ្យមន្ត្រីប៉ូលិសចិន ចូលរួមក្នុងការល្បាតនៅ តាមទីក្រុង ទេសចរណ៍មួយ ចំនួនក្នុងព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ជំរុញទំនុកចិត្តភ្ញៀវទេសចរចិន ។  នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool បានប្រកាសពីចំណាត់ការនេះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ។ ការផ្តោតសំខាន់នៃកិច្ចប្រជុំ គឺការដោះស្រាយបញ្ហាសន្តិសុខ និងការធានាគុណភាព នៃសេវាកម្មដែលផ្តល់ដល់ភ្ញៀវទេសចរ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន The Nation … Read More

សង្គ្រាមអ៊ីស្រាអែលលើហ្កាហ្សានៅបន្ត មិនឈឺក្បាលលើ ការតវ៉ាជាច្រើន រាលដាលនៅជុំវិញពិភពលោក

ប៉ាឡេស្ទីន ៖  ការតវ៉ា និងបាតុកម្មសាធារណៈជាច្រើន ទាំងការគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានរាលដាលនៅទូទាំងពិភពលោក ជុំវិញបញ្ហាសង្គ្រាម នៅក្នុងតំបន់ហ្កាហ្សា ដោយការប្រយុទ្ធគ្នាពុំបានថយចុះនោះទេក្នុងសប្តាហ៍ទី៦ ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់ដ៏ឃោឃៅ លើប្រទេសអ៊ីស្រាអែល នេះបើតាមទិន្នន័យមកពីអង្គការគម្រោងទិន្ន័យ និងទីតាំងជម្លោះប្រដាប់អាវុធ បានបង្ហាញ ។ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានធ្វើបាតុកម្ម នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ … Read More