ការប៉ះទង្កិចរវាង សកម្មជនគាំទ្រប៉ាឡេស្ទីន ជាមួយនគរបាលនៅក្នុងប្រទេសហ្វីលីពីន
ហ្វីលីពីន៖ ក្នុងប្រទេសហ្វីលីពីន សកម្មជនគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ បានប៉ះទង្គិចគ្នាជាមួយ ក្រុមន្រ្ដីនគរបាលកាលពីថ្ងៃអង្គារនេះ ខណៈដែលដើរក្បួនប្រឆាំងនឹងការថ្កោលទោសអាមេរិក ដែលប្រទេសអ៊ីស្រាអែល នៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
សកម្មជនជាង២០០នាក់ ត្រូវបានគេអនុញ្ញាតឲ្យធ្វើការតវ៉ា នៅខាងក្រៅស្ថានទូតអាមេរិក ក្នុងក្រុងម៉ានីល ជាទីដែលពួកគេកាន់បដាជាមួយនឹងពាក្យស្លោក ដូចជាក្រោកឡើងដើម្បីហ្កហ្សា ។ លោក រេណាតូ រេ(Reno Reyes) អគ្គេលេខាក្រុមសកម្មជន Bayan បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មានការទទួលខុសត្រូវលើសលប់ចំពោះព្រឹត្ដិការណ៍ដែលកើតឡើងក្នុងតំបន់ហ្កហ្សា ។
ក្រុងវ៉ាស៊ីនតោន បានបដិសេការអំពាវនាវចេញពីក្រុមមេដឹកនាំអារ៉ាប់ និងប៉ាឡេស្ទីន និងមេដឹកនាំផ្សេងទៀត ដែលអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប៉ុន្ដែខ្លួនបានទទូចអោយផ្អាកប្រយុទ្ធផ្នែកមនុស្សធម៌ដើម្បីអនុញ្ញាតឲ្យដឹកជំនួយចូលបន្ថែមទៀត និងជម្លៀសជនជាតិអាមេរិក ហើយនឹងជនបរទេសផ្សេងទៀតចេញ ។
ក្រុមហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែល ដោយមិនអោយដឹងខ្លួនមុនកាលពីថ្ងៃទី៧តុលា ដែលបានសំលាប់មនុស្យយ៉ាងហោចណាស់១.៤០០នាក់ ។ អ៊ីស្រាអែល តាំងពីពេលនោះមក បានធ្វើការសងសឹកវិញដោយវាយប្រហាលើតំបន់ហ្កាហ្សាតាមផ្លូវអាកាស និងបានដាក់ការឡោមព័ទ្ធ និងបានធ្វើការវាយលុកជើងគោកដែលជំរុញឲ្យមានការព្រួយបារម្ភជាសកលទៅលើស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ៕