លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបានប្រោសប្រទានពី ព្រះមហាក្សត្រថៃ កាត់បន្ថយការជាប់ពន្ធនាគារដល់មកនូវត្រឹម ១ឆ្នាំ
ថៃ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបាន ព្រះមហាក្សត្រថៃ Maha Vajiralongkorn ប្រោសប្រទានបន្ថយរយៈពេលនៃការជាប់ពន្ធនាគាររបស់ មកត្រឹម ១ឆ្នាំ ក្នុងរង្វង់ប៉ុន្មានថ្ងៃ បន្ទាប់ពីអតីតមេដឹកនាំរូបនេះ វិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។ ព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង បានឲ្យដឹងថា៖ «លោក ថាក់ស៊ីន បានទទួលយកទោសឧក្រិដ្ឋកម្មរបស់លោក និងបង្ហាញនូវវិប្បដិសារី» ដោយប្រាប់ពីការពាក់ព័ន្ធនឹងការមានជំងឺរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះផងដែរ។ គូររំលឹកបន្តិច លោក ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅឃុំឃាំង … Read More