រុស្ស៊ីបានដកប្រព័ន្ធការពារដែនអាកាសពីប្រជុំកោះKuril យកមកដាក់ពង្រាយនៅព្រំដែនអ៊ុយក្រែន
រុស្ស៊ី៖ ប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០ ត្រូវបានប្រទេសរុស្ស៊ីបានដកចេញ។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។
លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ បានកត់សម្គាល់ដោយអ្នកជំនាញយោធាលើកឡើងថា មានការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ លោកបន្តថា អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។
សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ ពួកគេត្រូវបានគេដាក់នៅឈូងសមុទ្រកាសាត(Kasat) និងនៅជិតតំបន់ទីក្រុងយូសណូ កូរីលស្ក៍ ( Yuzhno-Kurilsk)។
កាលពីខែសីហាកន្លងទៅ អ្នកដឹកជញ្ជូនជាច្រើន ដែលដឹកមីស៊ីលS-300B4 រ៉ាដា និងឧបករណ៍ផ្សេងទៀត ត្រូវបានគេឃើញ នៅទីតាំងយោធាទាំងពីរ៕