ភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា លោកត្រាំបានផ្តល់
អាមេរិក៖ លោក Donald Trump អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា កើតមានជាបន្តបន្ទាប់ បទចោទប្រកាន់មកលើលោកកើតពីការព្យាយាមបង្វែរការបរាជ័យរបស់លោកលើការបោះឆ្នោតឆ្នាំ២០២០ ។
ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។
លោកត្រាំ ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀត ដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។
មេធាវីរបស់លោកត្រាំ បានអះអាងថា នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស។ ទោះបីជាបទចោទប្រកាន់ចំនួន៤ ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕