បញ្ហាផែនទីព្រំដែន ចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់
ចិន៖ «រក្សាភាពស្ងប់ស្ងាត់» ជាពាក្យរបស់ចិនបានប្រាប់ឥណ្ឌា លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។
ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។
ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ បើយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើង ។
របាយការណ៍ដែលមិនមានការបញ្ជាក់បង្ហាញថា លោកនាយករដ្ឋមន្ត្រី Li Quang នឹងចូលរួមជំនួសវិញនោះទេ។ លោកស៊ី បានបញ្ជាក់មុននេះថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងដែលីសម្រាប់កិច្ចប្រជុំ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ប៉ុន្តែក្រសួងការបរទេសចិន នឹងមិនបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលដែលត្រូវបានស្នើសុំឲ្យបញ្ជាក់លើបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍៕