អាចទេ! លោក Prigozhin និយាយថា ខ្លួនកំពុងនៅអាហ្វ្រិក បង្កការភ្ញាក់ផ្អើល
បរទេស៖ លោក Yevgeny Prigozhin ដែលគេដឹងថាជាមេទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានស្លាប់បាត់ជីវិតដោយសារធ្លាក់យន្តហោះទៅហើយនោះ ស្រាប់តែវីដេអូថ្មីបង្កើតការភ្ញាក់ផ្អើលមួយ បានបង្ហាញពីរូបគាត់ និយាយថាមានគេចង់កម្ចាត់គាត់។
គាត់ច្បាស់ណាស់ត្រូវបានគេធ្វើឃាត តាមបញ្ជាលោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីសងសឹកចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលគាត់បានដឹកនាំ កាលពីខែមិថុនា ដោយមនុស្សជាច្រើននៅលោកខាងលិចជឿថាបែបនេះ។
លោក Prigozhin អាយុ៦២ឆ្នាំត្រូវបានគេឃើញក្នុងវីដេអូដោយពាក់អាវយោធានៅក្នុងឡាន ហើយនិយាយមុខកាមេរ៉ាថា “ផ្ញើជូនអ្នកដែលជជែកគ្នាថាតើខ្ញុំនៅរស់ឬអត់។ តើខ្ញុំសុខសប្បាយជាទេ? វាជាថ្ងៃចុងសប្តាហ៍ ចុងខែសីហាឆ្នាំ២០២៣ ខ្ញុំនៅអាហ្វ្រិក។ ដូច្នេះ អ្នកគាំទ្រដែលពិភាក្សាពីការកម្ចាត់ខ្ញុំ គំរាមជីវិតខ្ញុំ ឬអ្វីក៏ដោយ តាមពិតអ្វីៗគឺមិនអីទេ”។ វីដេអូនេះ ត្រូវបានបង្ហោះដោយ Grey Zone ដែលជាឆានែល Telegram មានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner។
យ៉ាងណាក្តី ក្នុងការបង្ហោះនោះ មិនមាន Comment អ្វីឡើយ ប៉ុន្តែការបង្ហោះលើកមុនដោយឆានែលនេះដែលបង្ហាញផ្នូររបស់គាត់ គឺមានភ្ជាប់ជាមួយ Caption ថា៖ “គាត់ធ្លាប់និយាយថា មនុស្សស្លាប់និយាយឮជាងមនុស្សរស់” ។ ពេលនេះ គាត់បានបង្ហាញវាហើយ!។
ទោះជាយ៉ាងនេះ មនុស្សមួយចំនួនជឿថា នេះគ្រាន់តែជាវីដេអូ ដែលថតពេលលោក Prigozhin នៅរស់ប៉ុណ្ណោះ។គាត់ត្រូវគេដឹងថា បានរស់នៅក្នុងទ្វីបអាហ្រ្វិក ជាកន្លែងដែលក្រុម Wagner ធ្វើប្រតិបត្តិការយោធា មុនពេលត្រលប់ទៅទីក្រុងមូស្គូ និងធ្លាក់យន្តហោះស្លាប់កាលពីសប្តាហ៍មុន។
ចំនែកឯ ឆានែលព័ត៌មានគាំទ្រសង្គ្រាមរុស្ស៊ី ដាក់ការសង្ស័យថា វីដេអូនេះគឺថតនៅចុងសប្តាហ៍នៃថ្ងៃទី ១៩-២០ខែសីហា ពេលដែលគាត់ស្ថិតនៅអាហ្វ្រិក៕