ការតវ៉ា គ្រោងបិទច្រកព្រំដែនអ៊ុយក្រែន ពីក្រុមអ្នកបើករថយន្តដឹកទំនិញប៉ូឡូញ

បរទេស៖ ក្រុមបើកបររថយន្តដឹកជញ្ជូនជនជាតិប៉ូឡូញ នឹងបិទច្រកព្រំដែនជាច្រើនជាមួយអ៊ុយក្រែន ចាប់ផ្តើមនៅសប្តាហ៍ក្រោយ ក្នុងការតវ៉ាចំពោះអ្វីដែលពួកគេនិយាយថា ជារឹតបន្តឹងដឹកអ្នកបើករថយន្តដឹកទំនិញអ៊ុយក្រែនចូលទៅក្នុងប្រទេសប៉ូឡូញដោយគិតថ្លៃ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ នេះយោងតាមអ្នករៀបចំការតវ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រ ។ ការតវ៉ាដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី៦ ខែវិច្ឆិកា កើតឡើង ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅអឺរ៉ុប និងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ៊ុយក្រែន នៅឆ្នាំ២០២២ ដោយសហភាពអឺរ៉ុប ដើម្បីសម្រួលការដឹកជញ្ជូនទំនិញទៅកាន់ និងក្រៅប្រទេសដែលត្រូវបានឈ្លានពានដោយរុស្ស៊ី។ ក្រុមអ្នកតវ៉ា គ្រោងនឹងបញ្ឈប់រថយន្តដឹកទំនិញដែលធ្វើដំណើរនៅច្រកព្រំដែនចំនួនបី ដោយអនុញ្ញាតឲ្យ ឆ្លងកាត់រថយន្តដឹកទំនិញមួយគ្រឿង ក្នុងមួយម៉ោង ប៉ុន្តែលើកលែងការដឹកជញ្ជូនសម្ភារៈសម្រាប់កងទ័ពអ៊ុយក្រែន និងរថយន្តដឹកជញ្ជូនសត្វ នេះបើយោងតាមសេចក្តីជូនដំណឹងអំពីការតវ៉ា ដែលឃើញដោយ … Read More

សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃ សុក្រ ទី៣ ខែវិច្ឆិកា ឆ្នំា២០២៣

-កងយោធាអ៊ីស្រាអ៊ែលបាននិយាយថា ខ្លួនបានឡោមព័ទ្ធទំាងស្រុង ជុំវិញទីក្រុងហ្គាហ្សា ហើយបានធ្វើការវាយប្រហារតម្រង់គោលដៅប៉ុស្តិ៍ជួរខាងមុខ និងបញ្ជាការដ្ឋាន រួមទំាងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមចលនាហាម៉ាស់ដទៃទៀតនៅព្រឹកថ្ងៃសុក្រនេះ។ -ស្ថិតនៅក្នុងសភាពការណ៍កំពុងតែវរវឹកនេះដែរ អង្គការសហប្រជាជាតិ ឯណោះបានលើកឡើងថា ជម្រកស្នាក់អាស្រ័យហើយធ្វើជាសាលារៀនបណ្តោះអាសន្នចំនួន៤ទីតំាង នៅក្នុងតំបន់ហ្គាហ្សារងការខូចខាតទំាងស្រុង ដោយសារតែការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពីសំណាក់កងយោធាអ៊ីស្រាអ៊ែល។ -ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់សហប្រជាជាតិ ដើម្បីពលរដ្ឋប៉ាឡេស្ទីនឬហៅកាត់ថា(UNRWA)បាននិយាយនៅថ្ងៃនេះដែរថា មានពលរដ្ឋចំនួន២០នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ នៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅជំរុំជនភៀសខ្លួនចាបាលីយ៉ា(Jabalia)។ -រីឯសាលារៀនជាច្រើនទៀតដែលស្ថិតនៅជំរុំជនភៀសខ្លួនតាមបណ្តោយមាត់ឆ្នេរសមុទ្រ រួមបញ្ចូលទំាងជំរុំជនភៀសខ្លួន អាល់ ប៊ើជេហ្វ (Al Bureij)ផងនោះក៏រងការខូចខាតដែរ ចេញពីការវាយប្រហារ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់នៅព្រឹកមិញ។ -ចាប់តំាងពីថ្ងៃទី៧ ខែតុលានោះមក កងយោធាអ៊ីស្រាអ៊ែល បានបើកការវាយប្រហាររាប់ពាន់ដង ទៅលើដែនដីហ្គាហ្សា … Read More

យល់ព្រមលក់សេវាកម្មដឹកទំនិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ឱ្យក្រុមហ៊ុន Korean Air  

កូរ៉េខាងត្បូង៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា (Asiana) របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍នេះ បានយល់ព្រមលក់សេវាកម្មដឹកទំនិញរបស់ខ្លួន នៅក្នុងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ស្របតាមការស្នើឡើង យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ (Yonhap) បានរាយការណ៍ ។ ការលក់អាជីវកម្មដឹកទំនិញតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាស៊ានណា (Asiana) និងត្រូវផ្ទេរទៅកាន់ទីក្រុងមួយចំនួនរបស់សហភាពអឺរ៉ុប ហើយក៏ជាមធ្យោបាយដោះស្រាយមួយ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខូរៀនអ៊ែរ (Korean Air) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការឯកភាពពីសហភាពអឺរ៉ុប ជុំវិញប្រតិបត្តិការទិញយកគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងដាក់បញ្ចូលនូវកញ្ចប់សេវាកម្មមួយចំនួន … Read More

ប្រមុខការបរទេស​ជប៉ុន​ធានាលើ​ជំនួយសមភាគី​ប៉ាឡេស្ទីន​ ក្រោយអ៊ីស្រាអ៊ែល បានវាយប្រហាជំរុំភៀសខ្លួនJabalia

ជប៉ុន៖  លោកស្រី Yoko Kamikawa ប្រមុខការបរទេសជប៉ុន គ្រោងនឹងជួបជាមួយ លោក Eli Cohen ប្រមុខការបរទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលវិបត្តិ នៅតំបន់ហ្គាហ្សាកាន់តែតានតឹង បន្ទាប់ពីអ៊ីស្រាអែល បានធ្វើការវាយប្រហាលើជំរុំជនភៀសខ្លួន Jabalia ដែលបានប៉ះពាលល់ដល់ជនបរទេសក្នុងនោះមានទាំងជនជាតិជប៉ុនផងដែរ ។ ក៏ប៉ុន្តែ លោកស្រីប្រមុខការបរទេសជប៉ុន បាននិយាយថា ជំនួបជាមួយសមភាគីប៉ាឡេស្ទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានីនេះ គឺធ្វើឡើងក្នុងទំនាក់ទំនងដើម្បីត្រៀមខ្លួនផ្តល់ជំនួយដល់ប៉ាឡេស្ទីន។ លោកស្រី Kamikawa បានលើកឡើងអំពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនថា “ខ្ញុំសង្ឃឹមថានឺងមានការពិភាក្សាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza … Read More

សមាជិកក្រុមហាម៉ាស និងវាយប្រហារបកវិញ រហូតដល់អ៊ីស្រាអែល ត្រូវបានបំផ្លាញទាំងស្រុង

បរទេស៖ សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស លោក Ghazi Hamad បានស្វាគមន៍ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលជនស៊ីវិល ត្រូវបានសម្លាប់យ៉ាងច្រើន ហើយបានសន្យាថា ក្រុមភេរវកម្មប៉ាឡេស្ទីន នឹងធ្វើការវាយប្រហារបែបនេះម្តងទៀតជាច្រើនដង នៅពេលអនាគត រហូតដល់វាបំផ្លាញអ៊ីស្រាអែលទាំងស្រុង។ «យើងត្រូវដកប្រទេសនេះចេញ ព្រោះវាបន្តបង្កើតមហន្តរាយផ្នែកសន្តិសុខ យោធា និងនយោបាយសម្រាប់ប្រទេសអារ៉ាប់ និងឥស្លាម ។ អ៊ីស្រាអែលគឺជាប្រទេសដែលគ្មានកន្លែង នៅលើទឹកដីរបស់យើងទេ។ យើងពុំមានការខ្មាស់អៀន ក្នុងការនិយាយបែបនេះទេ»។ ក្រុមភេរវករនេះ បានហៅការបន្តនៅរបស់អ៊ីស្រាអែលថា «មិនសមហេតុផល» ហើយបានបន្ថែមថា វាគួរតែត្រូវបានលុបបំបាត់ចោលពី «ទឹកដីប៉ាឡេស្ទីនទាំងអស់»។ នៅពេលសួរថា … Read More

ក្រុមហាម៉ាស៖ មនុស្សរាប់រយនាក់បានស្លាប់ ឬត្រូវកប់ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ចាបាលីយ៉ា

បរទេស៖ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ឬត្រូវកប់នៅក្រោមកំទេចថ្ម បន្ទាប់ពីការវាយប្រហារបស់អ៊ីស្រាអែល២ថ្ងៃលើជំរុំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលការវាយប្រហារនោះ ត្រូវបានក្រុមមន្រ្ដីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អាចឈានឧក្រឹដ្ឋកម្មសង្រ្គាមទៀតផង បើតាមក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងនេះ។ កងទ័ពអ៊ីស្រាអែលដែលបញ្ចេញវីដេអូកាលពីថ្ងៃពុធ បាននិយាយថា យុទ្ធនាការយោធារបស់ពួកគេតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស មានគោលបំណងបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមនេះ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។ អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ និងថ្ងៃពុធ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា បានសម្លាប់មេទ័ពហាម៉ាសពីរនាក់ និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះដែរ ក្រុមហាម៉ាស … Read More

ការស្លាប់របស់ជនស៊ីវិល នៅតំបន់ហ្គាហ្សា សមាជិកព្រឹទ្ធសភាអាមេរិកថា គឺមិនមែនជាបញ្ហា នោះឡើយ

អាមេរិក៖ លោក Lindsey Graham ជាសមាជិកព្រឹទ្ធសភា បានអះអាងថា សហរដ្ឋអាមេរិក គួរតែឈរនៅខាងអ៊ីស្រាអែល ក្នុងយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស់ មិនថាមានចំនួន ជនស៊ីវិលស្លាប់ច្រើនប៉ុណ្ណា នៅក្នុងហ្គាហ្សានោះទេ ។ លោកបានប្រដូចប្រតិបត្តិការ យោធា របស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ទៅនឹងការតស៊ូរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ និងជប៉ុន ក្នុងអំឡុង សង្រ្គាមលោកលើកទីពីរ។  នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក Graham ត្រូវបានសួរថាតើមាន “កម្រិត” សម្រាប់លោកដែរឬទេ … Read More

ការសិក្សានៅបរទេស និស្សិត វៀតណាម ប្រហែល ៤០.០០០ នាក់ ក្នុងមួយឆ្នាំៗ

វៀតណាម៖ ប្រជាជនវៀតណាម ប្រមាណ ៤ ម៉ឺននាក់ ទៅសិក្សានៅបរទេស ក្នុងមួយឆ្នាំៗ ដែលបានកើនឡើង ២,៥ ដង បើធៀបនឹងតួលេខមុនឆ្នាំ ២០១៣ យោងតាមមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល របស់វៀតណាម បានលើកឡើង ។  ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំត្រួតពិនិត្យរយៈពេល ១០ ឆ្នាំនៃការ អនុវត្តសេចក្តី សម្រេចស្តីពីការអប់រំ និងការបណ្តុះបណ្តាលនវានុវត្តន៍ជាមូលដ្ឋាន និងទូលំទូលាយ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃអង្គារ លោក … Read More

អ៊ីរ៉ង់៖ ជំរុញបណ្តារដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារ ទៅកាន់អ៊ីស្រាអែល

អ៊ីរ៉ង់៖  មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ ប្រទេសអ៊ីស្រាអែល ដោយទាមទារឲ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សាស្ទ្រីប យោយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ ។ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ត្រូវបានដកស្រង់សម្តី ដោយប្រាប់ក្រុមនិស្សិតនៅទីក្រុងតេអេរ៉ង់ថា៖«ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់… ផ្លូវនៃការនាំចេញប្រេងនិងអាហារ ទៅកាន់របបជ្វីហ្វនិយម គួរតែត្រូវបានបញ្ឈប់»។ «រដ្ឋាភិបាលឥស្លាមទាំងអស់ ត្រូវតែទទូចឲ្យបញ្ចប់អំពើឧក្រិដ្ឋកម្មឲ្យបានឆាប់រហ័ស» ។ ការប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស ពី អ៊ីស្រាអែល … Read More