អ៊ីរ៉ង់៖ ជំរុញបណ្តារដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារ ទៅកាន់អ៊ីស្រាអែល
អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាលឥស្លាម បញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ ប្រទេសអ៊ីស្រាអែល ដោយទាមទារឲ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សាស្ទ្រីប យោយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ ។
លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ត្រូវបានដកស្រង់សម្តី ដោយប្រាប់ក្រុមនិស្សិតនៅទីក្រុងតេអេរ៉ង់ថា៖«ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់… ផ្លូវនៃការនាំចេញប្រេងនិងអាហារ ទៅកាន់របបជ្វីហ្វនិយម គួរតែត្រូវបានបញ្ឈប់»។ «រដ្ឋាភិបាលឥស្លាមទាំងអស់ ត្រូវតែទទូចឲ្យបញ្ចប់អំពើឧក្រិដ្ឋកម្មឲ្យបានឆាប់រហ័ស» ។
ការប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស ពី អ៊ីស្រាអែល ដែលជាក្រុមភេរវកម្មគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្កា ហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ថ្នូររាប់រយនាក់ ។
អ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកមិនធ្លាប់មានពីមុនមកលើតំបន់ហ្កាហ្សា និងបានដាក់ការឡោមព័ទ្ធទឹកដីនេះ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៨.000នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារសងសឹកទាំងនោះ។