យល់ព្រមលក់សេវាកម្មដឹកទំនិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ឱ្យក្រុមហ៊ុន Korean Air
កូរ៉េខាងត្បូង៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា (Asiana) របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍នេះ បានយល់ព្រមលក់សេវាកម្មដឹកទំនិញរបស់ខ្លួន នៅក្នុងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ស្របតាមការស្នើឡើង យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ (Yonhap) បានរាយការណ៍ ។
ការលក់អាជីវកម្មដឹកទំនិញតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាស៊ានណា (Asiana) និងត្រូវផ្ទេរទៅកាន់ទីក្រុងមួយចំនួនរបស់សហភាពអឺរ៉ុប ហើយក៏ជាមធ្យោបាយដោះស្រាយមួយ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខូរៀនអ៊ែរ (Korean Air) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការឯកភាពពីសហភាពអឺរ៉ុប ជុំវិញប្រតិបត្តិការទិញយកគូប្រជែងរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍ Korean Air នឹងដាក់បញ្ចូលនូវកញ្ចប់សេវាកម្មមួយចំនួន រួមទាំងការស្នើរសុំលក់ចេញនូវប្រតិបត្តិការដឹកទំនិញ ទៅកាន់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗនេះ បើយោងតាមរបាយការណ៍បន្ថែមរបស់ភ្នាក់ងារយ៉ុងហាប់ បានព្យាករណ៍ ។
ទោះជាបែបណាក្តី ផែនការទិញយកក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា ពីសំណាក់ក្រុមហ៊ុន Korean Air នៅតែត្រូវការការយល់ព្រមពីសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងប្រទេសជប៉ុនជាមុនសិន ស្របពេល ក្រុមហ៊ុនអាស៊ានណា (Asiana) មិនអាចទាក់ទងបានភ្លាមៗដើម្បីចេញមុខមកបញ្ជាក់អំពីរបាយការណ៍នេះនៅឡើយទេ ៕
ប្រភព៖ Reuters