ប្រមុខការបរទេសជប៉ុនធានាលើជំនួយសមភាគីប៉ាឡេស្ទីន ក្រោយអ៊ីស្រាអ៊ែល បានវាយប្រហាជំរុំភៀសខ្លួនJabalia
ជប៉ុន៖ លោកស្រី Yoko Kamikawa ប្រមុខការបរទេសជប៉ុន គ្រោងនឹងជួបជាមួយ លោក Eli Cohen ប្រមុខការបរទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលវិបត្តិ នៅតំបន់ហ្គាហ្សាកាន់តែតានតឹង បន្ទាប់ពីអ៊ីស្រាអែល បានធ្វើការវាយប្រហាលើជំរុំជនភៀសខ្លួន Jabalia ដែលបានប៉ះពាលល់ដល់ជនបរទេសក្នុងនោះមានទាំងជនជាតិជប៉ុនផងដែរ ។ ក៏ប៉ុន្តែ លោកស្រីប្រមុខការបរទេសជប៉ុន បាននិយាយថា ជំនួបជាមួយសមភាគីប៉ាឡេស្ទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានីនេះ គឺធ្វើឡើងក្នុងទំនាក់ទំនងដើម្បីត្រៀមខ្លួនផ្តល់ជំនួយដល់ប៉ាឡេស្ទីន។
លោកស្រី Kamikawa បានលើកឡើងអំពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនថា “ខ្ញុំសង្ឃឹមថានឺងមានការពិភាក្សាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza ក៏ដូចជាទំនាក់ទំនងដោយផ្ទាល់អំពីការត្រៀមខ្លួនរបស់ប្រទេសជប៉ុនក្នុងការបន្តផ្តល់ជំនួយ” ។ ទោះយ៉ាងណា លោកស្រីមិនបានបញ្ជាក់ទេថា លោកស្រីនឹងជួបមន្ត្រីជាន់ខ្ពស់មួយណា ពីភាគីប៉ាឡេស្ទីន ។
លោកស្រីបានថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរចេញមកថា លោកស្រីទទួលស្គាល់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Jabalia ហើយមានជនស៊ីវិលជាច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ ។ លោកស្រីបន្ដទៀតថា៖ «ខ្ញុំយល់ថាយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានផ្តោតលើប្រតិបត្តិការរបស់ក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ»។
លោកស្រី Kamikawa បានបញ្ជាក់ថា ជនជាតិជប៉ុនទាំង ១០ នាក់ និងសមាជិកគ្រួសារប៉ាឡេស្ទីន ៨ នាក់របស់ពួកគេ ដែលមានបំណងចាកចេញពីតំបន់ហ្គាហ្សា បានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប ដោយបន្ថែមថា អ្នកជម្លៀសទាំងនោះមានសុខភាពល្អ ៕