ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន អ្នកសារព័ត៌មានរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី បានស្លាប់។
រុស្ស៊ី ៖ អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី សម្រាប់ទូរទស្សន៍រដ្ឋ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នេះ បើតាមទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍ថា ដោយសាររបួសទទួលអំឡុងការវាយប្រហារ ដោយយានដ្រូនរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់ភាគអាគ្នេយ៍អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃពុធ ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារក្រុមអ្នកសារព័ត៌មានរុស្ស៊ី នៅតំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ស្ថិតនៅភាគអាគ្នេយ៍អ៊ុយក្រែនកាលពីថ្ងៃពុធ ដោយប្រើប្រាស់យានដ្រូន និងគ្រាប់កាំភ្លើងធំ នេះយោងតាមក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានលើកឡើង ។ អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Rossiya 24 លោក Boris Maksudov វ័យ ៣៨ឆ្នាំ … Read More