ដេកស្លាប់លើម៉ូតូកង់បី ជាបុរសម្នាក់ នៅចំហៀងសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

ភ្នំពេញ ៖  ដោយមានការបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅលើ ផ្លូវសហព័ន្ធរុស្សី ចំហៀងពីមុខសកលវិទ្យាល័យភូមិមិន្ធភ្នំពេញ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើម៉ូតូកង់បី ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សពមានឈ្មោះ ប្រាក់សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា … Read More

កាំបិត ដែកទីបដេញវាយកាប់គ្នា ដូចរឿងហុងកុង រត់ចោលម៉ូតូតាមផ្លូវ

ស្វាយរៀង៖ ដូចរឿងភាគហុងកុង ក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិត ដែកទីប ជិះម៉ូតូដេញកាប់គ្នាប្រសេកប្រសាចតាមផ្លូវ ផ្អើលប្រជាពលរដ្ឋ ស្រែកឆោឡោ ធ្វើឱ្យក្រុមក្រងទំនើងទាំងនោះ រត់ចែកផ្លូវគ្នា បន្សល់ទុកនៅម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវ១០៤ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ម៉ូតូដែលក្មេងទំនើងរត់ចោល ម៉ាកស៊ុយហ្សុយគី ពណ៌ខៀវ ពាក់ស្លាកលេខ វៀតណាម ។ … Read More

ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ រថយន្តក្រុងចំនួន៤៥៥គ្រឿង ចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ រថយន្តចំនួន ៤៥៥គ្រឿង សាលារាជធានីភ្នំពេញ បានរៀបចំ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងដើម្បីទៅកាន់ស្រុកកំណើតដើម្បីចូលរួមក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនៅចំនុចសួនច្បាឫស្សីកែវ ដែលមានប្រជាពលរដ្ឋជាច្រើនកំពុងត្រៀមខ្លួនក្នុងការឡើងជិះរថយន្តក្រុង បានគួរបញ្ជាក់ថា ក្នុងចំណោមរថយន្តក្រុងទាំង៤៥៥គ្រឿង ក្នុងនោះសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ … Read More

សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស មានអត្ថប្រយោជន៍ នៃគោលនយោបាយថ្មី

ភ្នំពេញ៖ ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា លើការដំឡើង ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ ។   គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស នេះបើតាមរបាយការណ៍ថ្មីមួយបានបង្ហាញ ។ … Read More

យុវជន៣នាក់ យកកាំភ្លើងបាញ់គ្រាប់កង់ បាញ់គូទំនាស់ឱ្យរបួស ត្រូវបានឃាត់ខ្លួន

បាត់ដំបង÷ កាលពីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នគរបាលបាននាំខ្លួនក្រុមក្មេងទំនើង ដើរលេងយប់ចំនួន៣នាក់ មកអនុវត្តន៍ច្បាប់ ក្រោយយកកាំភ្លើងខ្លី ប្រើហ្គាសបាញ់គ្រាប់ពិដាងកង់(ដែក) លើភាគីទំនាស់បណ្តាលឲ្យរងរបួស ។ នៅយប់កើតហេតុ បន្ទាប់ពីជួបជាមួយភាគីធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ក្រុមជនបង្ក បានតាមស្ទាក់ និងយកកាំភ្លើងខ្លី បាញ់គ្រាប់កង់បាញ់ចំនួន៣គ្រាប់ លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស បើតាមសមត្ថកិច្ចបានឱ្យដឹង។ ដោយក្រុមជនបង្កបទាំង៣នាក់មានឈ្មោះ៖ ទី១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស ទី២-ឈ្មោះសុខ … Read More

ដំណឹងល្អ! ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប កុងបី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម….

ដំណឹងល្អ! ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប កុងបី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម ដែលមានបំណងចង់ធ្វើប័ណ្ណថែទាំសុខភាព ប.ស.ស ត្រូវធ្វើតាមលក្ខខណ្ឌដូចជា៖ ១. មានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិក ២. មានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី ៣. មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ការបង់ភាគទាន៖ – ភាគទានប្រចាំខែ ១៥ ៦០០រៀល – សាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។ … Read More

ល្បិចទល់ល្បិច! បុរសម្នាក់បបួលអ្នកស្គាល់គ្នាទៅលេងផ្ទះរួចខ្ចីម៉ូតូទៅទិញស្រាបៀរនឹងសាច់ក្លែម ជិះយកទៅបាត់ ចុងក្រោយជាប់ខ្នោះព្រោះចាញ់អន្ទាក់ស្នេហ៍

កណ្តាល៖  កុកភ្លេចជុង! បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីខ្ចីម៉ូតូ អ្នកស្គាល់គ្នាជិះរួចយកទៅបញ្ចាំបានលុយ៤០០ដុល្លារ។  ចុងក្រោយជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារចាញ់ល្បិចប្រើស្រីស្អាត ដាក់អន្ទងស្នេហ៍។ នៅផ្ទះជនសង្ស័យភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាកន្លែងកើតហេតុការណ៍ខ្ចីម៉ូតូស៊ីដាច់នេះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម សុមាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ចំណែកឯជនសង្ស័យមានឈ្មោះ … Read More

កុមារអាយុ១២ខែម្នាក់បានសង្រ្គោះជីវិត ពីមន្ទីរពេទ្យគន្ធបុប្ផា ក្រោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានសង្រ្គោះជីវិតកុមារម្នាក់ អាយុ១២ខែ បានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះមានជំងឺយ៉ាងធ្ងន់ធ្ងរ ដោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត។ តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr. Beat Richner នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជំងឺរលាកសួតធ្ងន់ធ្ងរ អាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុស​មួយ​ចំនួន ជួនកាលមានពួកបាក់តេរី និងវីរុសរួមគ្នាវាយប្រហារប្រព័ន្ធដង្ហើម  ក្នុងពេលតែមួយផងដែរ។  ចៅប្រុសតូចម្នាក់នេះ មានអាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផា … Read More

មានសិទ្ធិហាមឃាត់ និងផាកពិន័យអ្នកដំណើដែរឬទេ មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា?

ភ្នំពេញ៖ ឯកសណ្ឋានអាវពីពណ៌ខៀវផ្ទៃមេឃ បានប្តូរមកជាពណ៌លឿងទុំវិញ ជាការធ្វើបច្ចុប្បន្នភាពមន្រ្តីនគរបាលជាប់កិច្ចសន្យា ដែលមិនច្រឡំនឹងមន្ត្រីនគរបាលពេញសិទ្ធិ ។ មន្ត្រីជាប់កិច្ចសន្យានេះ ជាជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។ ប្រធានការិយាល័យផ្សព្វផ្សាយ អប់រំ និងជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យានេះមានតួនាទីត្រឹមជួយសម្រួលការងារចរាចរណ៍ នៅតាមដងវិថី និងមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ បើយោងតាមការឱ្យដឹង។ គួររំលឹកកន្លងមកដោយសារ មានការរិះគន់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការមិនពេញចិត្ត ចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលតែងតែអនុវត្តលើសពីតួនាទីរបស់ខ្លួន ដូចជា មានការឃាត់យាន្តយន្តនៅតាមដងផ្លូវដើម្បីធ្វើការផាកពិន័យជាដើម។ ម្យ៉ាងវិញទៀត ដោយសារតែឯកសណ្ឋានហាក់ស្រដៀងទៅនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកផង ទើបថ្មីៗនេះសាលារាជធានីភ្នំពេញ … Read More