ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ កុមារជាង ៩ ម៉ឺននាក់​ក្នុងខែកញ្ញា បាន​ពិនិត្យ​ព្យា​បាល

​ភ្នំពេញៈ​​  ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ បាន​ពិនិត្យ​ព្យា​បាល​កុមារ​ឈឺ​ចំនួ​ន ៩៣​ ៩៥៤​នាក់​ ក្នុង​ខែ​កញ្ញា​នេះ ​ឃើញថាចំនួន​នេះ​ មាន​ការ​កើន​ឡើង​ ៨​ ១៤៨​ នាក់​ បើ​ធៀប​នឹង​ខែសី​ហា ​ដែល​មាន​ចំនួន​ ៨៥ ​៨០៦​នាក់​ ។  នេះ​បើតាម​របាយ​ការណ៍​ស្តីពី​តួលេខ​ពិត​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៣​។ ក្នុង​ខែកញ្ញា ​ឆ្នាំ​២០២៣​នេះ ​មាន​កុមា​ឈឺ ​ចំនួន​ ៩៣ ​៩៥៤​ នាក់ ​ត្រូវបាន​ពិនិត្យ​ព្យាបា​ល ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ​ មានការ​កើន​ឡើង ៨ … Read More

នារដូវបុណ្យភ្ជុំបិណ្ឌ តាមទំនៀមខ្មែរយើងមាននំមួយចំនួន កូនខ្មែរជុំគ្នាធ្វើ តោះ ! មកដឹងពីប្រវត្តិនំខ្មែរទាំង ៥ ប្រភេទ

ប្រជាជនកម្ពុជាទូទាំងប្រទេសបានជ្រោតជ្រាបមកហើយថា ពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅជាពិធីបែបសាសនា ទំនុកបម្រុងស្បៀងចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាហើយនោះ ពិធិបុណ្យនេះ ក៏បង្ហាញពីគោលបំណងនៃការសាមគ្គីភាពជាតិមហាគ្រួសារខ្មែរផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក រមែងមកជួបជុំគ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីវេចនំជុំគ្នា។ ហើយក្នុងថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវនំខ្មែរទាំង ៥ ប្រភេទដែលកូនខ្មែរគ្រប់រូបនិយមធ្វើជុំគ្នានារដូវបុណ្យភ្ជុំបិណ្ឌ៖ ១-នំអន្សម នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ … Read More

ដំណឹងបាត់កូនស្រី! ឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ឪពុកម្ដាយប្រកាសរក បន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃ៣០ កញ្ញា

ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឪពុកម្ដាយបានប្រកាសស្វែងរកកូនស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រសិនបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ ទាក់ទងមកលេខទូរស័ព្ទ 016 914 452 / 087 366 … Read More

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្លា.ប់ស្ត្រី២នាក់

កោះកុង ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងបើកបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្ត្រី២នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ស្ត្រីជាជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ឈិន សឿន ភេទស្រី អាយុ២៤ឆ្នាំ ជាភាគីអ្នកបើកម៉ូតូ ,ទី២ ឈ្មោះ សូ … Read More

របាំងស្បៃមុង៥៥១០ម៉ែត្រ ជាមួយលូស្បៃមុងចំនួន២១មាត់ត្រូវបាន បង្ក្រាបនឹងដុតបំផ្លាញចោល

កណ្ដាល៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កម្លាំងចំរុះ រកឃើញ១ករណីរុះរើលូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម យកទៅដុតបំផ្លាញនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំប្រតិបត្តិការនេះ សហការ​ជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំកងកំលាំង​គណៈបញ្ជាការ​ឯកភាពស្រុកពញាឮ  ​ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់   ត្រង់ចំណុច  ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងប្រតិបត្តិការនោះ បានស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការ​ជាមួយខណ្ឌរដ្ឋបាល​ជលផលកណ្ដាល ​ដោយរាយការណ៍ … Read More

ស្ត្រីខ្មែរ ៧ នាក់ បានជួយសង្គ្រោះពីការជួញដូរនៅប្រទេសឡាវ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប     ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ … Read More

លោក សុខ ទូច អំពាវនាវបញ្ឈប់ផ្សាយអាក្រក់ៗពីកម្ពុជា បើការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាព​អសន្តិសុខ​ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ​ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ  នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានលើកឡើងបែបនេះថា នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ  ការជួញដូរមនុស្ស និងបញ្ហា​​អសន្តិសុខសង្គមនានា។ … Read More

ម៉ូតូZOOMERបុកពីក្រោយ ស្របពេលជនជាតិចិន បើករថយន្តបត់ស្តាំមិនប្រយ័ត្ន រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិន បើកបរ រថយន្តវ៉ុលវីហ្គែនមួយគ្រឿង បត់ស្តាំវឹង ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ ZOOMER ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ម៉ូតូបកកាច់បាក់ ក រថយន្តបែកកញ្ចក់ក្រោយ អ្នកបើកបររថយន្តរត់គេចចូលហាង ក្បែរនោះបាត់។ កាលពីវេលាម៉ោង២រសៀលមានហេតុការណ៍ខាងលើកើតឡើង ចំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងមុនកើតហេតុបានឲ្យដឹងថា រថយន្តវ៉ុលវីហ្គែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3988 បើកដោយបុរសជនជាតិចិន … Read More

ដឹកផ្ទុកលើសទំងន់ រថយន្តកូរ៉េដឹកអេតចាយ ដាច់របូតកង់ក្រោយ បាក់ទ្រុងក្រឡាប់ដែកអេតចាយ

ភ្នំពេញ៖ ដឹកផ្ទុកទំងន់ធ្ងន់ពេក រថយន្តកូរ៉េដឹកដែកអេតចាយមួយគ្រឿងបាន បាក់ដាច់របូតកង់ក្រោយ កាច់បាក់ទ្រុង ចាក់ដែកអេតចាយចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ។ នៅតាមផ្លូវបេតុង មុខវត្តភ្នៀត ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ រថយន្តជួបគ្រោះថ្នាក់ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2038 ដឹកដែកអេតចាយ បើកបរដោយបុរសម្នាក់ ជាថៅកែអេតចាយ រួមដំណើរជាមួយប្រពន្ធ ដែលមានទីលំនៅ … Read More