ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ កុមារជាង ៩ ម៉ឺននាក់​ក្នុងខែកញ្ញា បាន​ពិនិត្យ​ព្យា​បាល

ភ្នំពេញៈ​​  ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ បាន​ពិនិត្យ​ព្យា​បាល​កុមារ​ឈឺ​ចំនួ​ន ៩៣​ ៩៥៤​នាក់​ ក្នុង​ខែ​កញ្ញា​នេះ ​ឃើញថាចំនួន​នេះ​ មាន​ការ​កើន​ឡើង​ ៨​ ១៤៨​ នាក់​ បើ​ធៀប​នឹង​ខែសី​ហា ​ដែល​មាន​ចំនួន​ ៨៥ ​៨០៦​នាក់​ ។  នេះ​បើតាម​របាយ​ការណ៍​ស្តីពី​តួលេខ​ពិត​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៣​។

ក្នុង​ខែកញ្ញា ​ឆ្នាំ​២០២៣​នេះ ​មាន​កុមា​ឈឺ ​ចំនួន​ ៩៣ ​៩៥៤​ នាក់ ​ត្រូវបាន​ពិនិត្យ​ព្យាបា​ល ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ​ មានការ​កើន​ឡើង ៨ ១៤៨ នាក់​ បើ​ធៀប​នឹង​ខែ​មុន​ ដែល​មាន​ចំនួន​ ៨៥ ​៨០៦​ នាក់​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ ចំនួន ១៧ ​៩១៥​ នាក់ ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេ​ទ្យ ​មានកា​រ​កើន​ឡើង​ ២៥០​ នាក់ បើ​​ធៀប​ខែ​មុន​ដែល​មាន ​១៧ ​៦៦៥​ នាក់​ តាម​របាយ​ការណ៍​រប​ស់​មន្ទីរ​ពេទ្យ​គន្ធបុ​ប្ផា ទទួលបា​ន​កាលពី​ថ្ងៃទី​២ ខែ​តុលា​បានឱ្យ​ដឹង​។

​ចំពោះ​កុមារ​មាន​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន ​២ ៧៤​៥​ នាក់​ បាន​ព្យាបា​ល​នៅក្នុង​មន្ទី​រពេទ្យ​មានការ​ថយ​ចុះ ១​៦៧​នាក់ ធៀ​ប​នឹង​ខែសី​ហា​ ដែល​មាន​២ ៩១២​នាក់​។ ចំណែ​ក​កុមារ​ចំនួន​ ២ ៥៤៥នាក់ ត្រូវ​បា​នទទួល​ការវះកា​ត់ ធៀ​ប​នឹង​ខែ​មុន​ដែល​មាន​ចំនួន ២ ២​៩៥ នាក់មានការ​កើនឡើ​ង ២៥០ ​នាក់​។ កុមា​រ ​វះកា​ត់​បេះដូង ​និង​ភ្ជិត​ប្រហោង​បេះដូ​ង​តាម​សរសៃឈា​ម​ នៅ​គន្ធបុ​ប្ផា ភ្នំ​ពេញ និង​សៀម​រាប​មាន ​ចំនួន ​៧០​ នាក់ ​ធៀប​នឹង​ខែ​មុន​ដែល​មាន​ចំនួន ​៧៦​នាក់ មាន​ការ​ថ​យចុះ ៦​នាក់​។

​របាយការ​ណ៍​ដដែល​បានឱ្យ​ដឹង​ទៀតថា​ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ជ័យវ​រ្ម័ន​ទី​៧ (​គន្ធបុប្ផា​ទី​៣) ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១០ ៦​៥០​ នាក់ ​បាន​មក​ពិនិត្យ​តាម​ដាន​ផ្ទៃពោះ​ និង​ព្យា​បាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅនៃ​មន្ទីរស​​ម្ភព កើន​ឡើង ​៨០៤​ នាក់ ​បើ​ធៀប​ខែ​មុន​ដែលមា​ន​ចំនួន​អ្នក​មក​ពិនិត្យ​ចំនួន​ ៩ ៨៤៦​។ ចំណែក​ការ​សម្រាលកូ​ន​បាន​ចំនួន ​១ ៩៥៨​​ នាក់ ​កើន​ឡើង ​៩៣​នាក់ បើ​ធៀប​ខែ​មុន​ដែល​មាន​ចំនួន ​១ ៨៦៥​ នាក់​។

​តាម​ហ្វេ​ស​ប៊ុ​ក Dr. Beat Richner បាន​ឱ្យដឹង​ថា ក្នុង​ខែកញ្ញា មា​ន​ទារិកា​តូច​ទើប​អាយុ​បាន​៣​ខែ មកពី​ខេត្តស្វា​យរៀង​ កើត​មិន​គ្រប់​ខែ និង​មាន​ជំងឺ​បេះ​ដូង​ស្មុ​គ​ស្មាញ​ពី​កំណើត ដោយ​មាន​សរសៃឈាម​បេះដូង​ស្តាំ​​ត្បៀត​តូច​ខាង​ស្តាំ និង​សរសៃ​ឈាម​សួត​ឆ្វេង​ដុះ​បែក​ចេញពី​សរសៃ​បេះ​ដូង​ឆ្វេង និង​មាន​សរសៃ​កង​អា​ទែ​រ​ធំ​នៃ​បេះដូង​ឆ្វេងរុំ​រឹត​បំពង់ខ្យល់​ និង​បំពង់​បាយ​ នាំ​ឱ្យ​ពិបាក​ដក​ដង្ហើម ​ព្រម​ទាំង​មាន​សន្ទះ​បេះដូ​ង​ចំហ​ទៀតផ​ង​។ នាង​ត្រូវបាន​ក្រុម​គ្រូពេ​ទ្យ នៅ​មន្ទី​រពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ជួយ​សង្គ្រោះ​ដោយ​វះកា​ត់​ភ្ជិត​ប្រហោ​ង​បេះដូ​ង និង​កាត់ត​តម្រូវ​សរសៃ​បេះដូ​ង​ឡើង​វិញបាន​ដោយ​ជោគជ័យ​ជា​ករណី​ដ៏​កម្រ​បំផុតដែល​កូន​ង៉ែត​នេះ​មាន​ជំងឺ​បេះដូ​ង​ និង​ស​រសៃ​ឈាមបេះដូ​ង​ដល់​ទៅ​៣​មុខ​។

​ទន្ទឹមនេះ​ ម​ន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថ្លែងអំ​ណរគុ​ណដល់​សប្បុរ​សជន​ទាំង​អស់​ដែល​បាន​បរិច្ចាគ​ថវិកា​ជា​បន្ត​បន្ទាប់​ទាំង​ប្រចាំខែ និង​ប្រចាំឆ្នាំ​ ជូ​ន​ដល់​មូ​លនិធិ​គន្ធបុ​ប្ផា​កម្ពុជា សម្រា​ប់​ដំណើរកា​រ​ពិនិត្យ​ព្យ​បាល​ជំងឺ​ដោយ​ឥតគិត​ថ្លៃ សំដៅ​​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​ប្រជា​ពល​រដ្ឋ​​កម្ពុជា​។

​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បញ្ជាក់ថា​​៖«​រាល់​ការព្យា​បាល​ទាំង​អស់គឺ​ឥតគិ​តថ្លៃ​ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មា​ន​ការរើ​សអើង ​អរ​គុណ​មូ​លនិធិ​គន្ធបុប្ផា​​ស្វ៊ី​ស និង​​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា អ​រគុណ​ចំពោះ​សប្បុរសជ​ន​គ្រប់ៗ​រូបដែ​ល​តែងតែ​គាំទ្រ​ដល់​ដំណើរ​ការ​មន្ទី​រពេទ្យ​គន្ធបុ​ប្ផា​»​។​

ប្រធាន​ផ្នែក​ទំនាក់ទំ​ន​ង​សាធារ​ណ​:នៃ​មូ​លនិធិ​គ​ន្ធបុប្ផា​កម្ពុជា ​លោ​ក ឃាន តួ​ក បានឱ្យដឹ​ងថា ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពាវ​នាវ ​និង​បំផុ​ស​ចល​នា​កៀរគរ​ការ​បរិច្ចាគ​ពី​មន្ត្រី​រាជ​ការ​ក្នុងការ​គាំទ្រ​ដល់​កិច្ចដំណើរកា​រ​​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ ​គណៈ​កម្មកា​​រ​ទ្រ​ទ្រង់​មូល​និធិ​គន្ធបុ​ប្ផា​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើងទាំង​នៅ​ថ្នាក់ជាតិ​​ក៏ដូច​ជា​នៅ​ថ្នាក់ក្រោម​​ជាតិ ​ដែល​គិត​មកទ​ល់ពេ​លនេះ ​មាន​ការ​បង្កើត​ប្រមាណ​ជាង​៦០ ​គណៈ​កម្មការ​ហើយ​។

​លោកបាន​បន្តថា ​បច្ចុប្បន្ន​ មន្ទីរពេទ្យ​មាន​មូលនិ​ធិ​២​សំខាន់ៗ គឺ​មូល​និធិ​គន្ធបុ​ប្ផា​ស្វ៊ីស ដែល​នៅតែ​រក្សា​ការប​រិច្ចាគ​ដដែល រហូ​តដល់​៣​ឆ្នាំ​ទៀត។ ទន្ទឹម​នឹងនោះ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ​បាន​ចូល​រួម​ចំណែក​កាន់តែ​​ច្រើនឡើ​ងៗផ្នែក​ហិ​រញ្ញ​វត្ថុដើម្បី​​គាំទ្រ​កិច្ចដំ​ណើ​រកា​រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប ដែ​ល​ត្រូវ​ការ​ចំណាយ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដោយមូ​លនិ​ធិ​ទាំង២​នៅតែ​ផ្គត់​ផ្គង់​បាន​គ្រប់​គ្រាន់​៕