ស្ត្រីខ្មែរ ៧ នាក់ បានជួយសង្គ្រោះពីការជួញដូរនៅប្រទេសឡាវ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប     ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ … Read More

លោក សុខ ទូច អំពាវនាវបញ្ឈប់ផ្សាយអាក្រក់ៗពីកម្ពុជា បើការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាព​អសន្តិសុខ​ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ​ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ  នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានលើកឡើងបែបនេះថា នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ  ការជួញដូរមនុស្ស និងបញ្ហា​​អសន្តិសុខសង្គមនានា។ … Read More

ម៉ូតូZOOMERបុកពីក្រោយ ស្របពេលជនជាតិចិន បើករថយន្តបត់ស្តាំមិនប្រយ័ត្ន រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិន បើកបរ រថយន្តវ៉ុលវីហ្គែនមួយគ្រឿង បត់ស្តាំវឹង ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ ZOOMER ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ម៉ូតូបកកាច់បាក់ ក រថយន្តបែកកញ្ចក់ក្រោយ អ្នកបើកបររថយន្តរត់គេចចូលហាង ក្បែរនោះបាត់។ កាលពីវេលាម៉ោង២រសៀលមានហេតុការណ៍ខាងលើកើតឡើង ចំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងមុនកើតហេតុបានឲ្យដឹងថា រថយន្តវ៉ុលវីហ្គែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3988 បើកដោយបុរសជនជាតិចិន … Read More

ដឹកផ្ទុកលើសទំងន់ រថយន្តកូរ៉េដឹកអេតចាយ ដាច់របូតកង់ក្រោយ បាក់ទ្រុងក្រឡាប់ដែកអេតចាយ

ភ្នំពេញ៖ ដឹកផ្ទុកទំងន់ធ្ងន់ពេក រថយន្តកូរ៉េដឹកដែកអេតចាយមួយគ្រឿងបាន បាក់ដាច់របូតកង់ក្រោយ កាច់បាក់ទ្រុង ចាក់ដែកអេតចាយចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ។ នៅតាមផ្លូវបេតុង មុខវត្តភ្នៀត ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ រថយន្តជួបគ្រោះថ្នាក់ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2038 ដឹកដែកអេតចាយ បើកបរដោយបុរសម្នាក់ ជាថៅកែអេតចាយ រួមដំណើរជាមួយប្រពន្ធ ដែលមានទីលំនៅ … Read More

ACU ឲ្យស្មៀននឹងចៅសង្កាត់ចោមចៅ១ បំភ្លឺពីការពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខានឹងបោះត្រា មិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល

ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ ដើម្បីសូមការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។ យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។ សេចក្តីមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ … Read More

ប្រទេសមួយចំនួននៅអាស៊ី យកពន្ធលើអចលនទ្រព្យយ៉ាងណា?

ពន្ធលើអចលនទ្រព្យគឺជាពន្ធមួយប្រភេទ ឃើញមានវត្តមានតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ហើយតែងតែផ្ដោតទៅលើដីធ្លី និងសំណង់នៅលើដីធ្លី។ តាំងពីបណ្ដាឆ្នាំ 200 មុនគ្រិស្តសករាជ ដល់ឆ្នាំ 300 នៃគ្រិស្តសករាជ ជនជាតិរ៉ូម៉ាំងបានយកពន្ធលើដីធ្លី និងសំណង់នៅលើដី។ បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដោយប្រើប្រាស់រូបមន្ត និងឈ្មោះផ្សេងៗគ្នា មានជាអាទិ៍ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើការចុះបញ្ជីអចលនទ្រព្យ ពន្ធមរតក ពន្ធលើអំណោយដែលសំដៅលើអចលនទ្រព្យដែលជាមរតក ឬអំណោយជាដើម។ យោងតាមនិយមន័យដែលកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធលើអចលនទ្រព្យគឺជាខ្ទង់ប្រាក់ដែលរដ្ឋប្រមូលតាមកាលកំណត់ ឬមិនតាមកាលកំណត់ … Read More

ព្រឹត្តិការណ៍ពិសេសបីបានកើតឡើងដំណាលគ្នា យប់ថ្ងៃ15 កើតនេះ

មហាចន្ទពេញវង់ កើតឡើងចំព្រឹត្តិការណ៍តារាសាស្ត្រពិសេសមួយ ចំយប់មិញថ្ងៃសីលពេញបូណ៌មី។ កាលពីយប់ថ្ងៃសុក្រ 15កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 29 កញ្ញា គ្រីស្តសករាជឆ្នាំ 2023 នេះ គឺជាថ្ងៃពិសេស ព្រោះថាមិនត្រឹមតែជាថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិមួយចំនួននៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ មានដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាមជាដើមនោះទេ ប៉ុន្តែក៏ជាឱកាស ដែលមានព្រឹត្តិការណ៍មហាចន្ទពេញវង់ផងដែរ។ នៅមិញយប់នេះ ព្រះចន្ទបានស្ថិតនៅពីមុខផែនដី និងព្រះអាទិត្យ … Read More

ឃាតកម្មកាលពីចុងឆ្នាំមុន ប្ដីប្រពន្ធ២នាក់ ចៅក្រមសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់១០ឆ្នាំ

ភ្នំពេញ៖ ប្រកាសសាលក្រមលើមនុស្សប្រុសស្រីប្តីប្រពន្ធ២នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗ១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ជនជាប់ចោទ ១-ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិ ស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ  ត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ជីវ័ន្ត ជនជាតិខ្មែរកម្ពុជាក្រោម។ ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ … Read More

ល្បិចថ្មី! បុរសម្នាក់ខ្ចីម៉ូតូគេទៅទិញទឹកដោះគោឲ្យចៅ បែរជាលួចទៅចម្លងសោ ខណៈម្ចាស់ទុកម៉ូតូក៏លួចជិះចេញទៅបាត់

តាខ្មៅ៖ រឿងស្មាន់មិនដល់មួយបានបានកើតឡើង ក្នុងបុរីមួយកន្លែងនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣ ដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូករណីលួចម៉ូតូ។ មានឈ្មោះ ឌី ចាន់ថន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ជាជនរងគ្រោះ ជាម្ចាស់ម៉ូតូមានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក … Read More