របាំងស្បៃមុង៥៥១០ម៉ែត្រ ជាមួយលូស្បៃមុងចំនួន២១មាត់ត្រូវបាន បង្ក្រាបនឹងដុតបំផ្លាញចោល
កណ្ដាល៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កម្លាំងចំរុះ រកឃើញ១ករណីរុះរើលូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម យកទៅដុតបំផ្លាញនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំប្រតិបត្តិការនេះ សហការជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំកងកំលាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ត្រង់ចំណុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងប្រតិបត្តិការនោះ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍ … Read More