ការប្រកាសស្វាគមន៍ពីពលរដ្ឋថៃ លើដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹង ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ពលរដ្ឋថៃជាច្រើននាក់បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក … Read More

មណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ អ៊ីតាលីចាប់ខ្លួនមនុស្ស ១៤នាក់ បន្ទាប់ពីមានភាពចលាចល

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលី បានថ្លែងថា ពួកគេបានចាប់ខ្លួនមនុស្ស ១៤នាក់ បន្ទាប់ពីភាពរញ៉េរញ៉ៃបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ កាលពីថ្ងៃម្សិលមិញ ទី៥ ខែកុម្ភៈ នៅក្បែរទីក្រុងរ៉ូម ដោយហេតុការណ៍នេះបានកើតឡើងក្រោយការធ្វើអត្តឃាតរបស់យុវជនម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។ នៅក្នុងហេតុការណ៍រញ៉េរញ៉ៃនោះ មន្ត្រីនគរបាល ២នាក់ និងទាហានម្នាក់ បានរងរបួស កាលពីថ្ងៃម្សិលម្ង៉ៃ នៅពេលដែលអ្នកជាប់ឃុំទាំងនោះ បានបង្ខំសម្រុកចេញទៅចំណតរថយន្ត ដោយដុតពូក និងគប់របស់របរផ្សេងៗ។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេព្យាយាមគ្រប់គ្រងឡើងវិញ ចំពោះមជ្ឈមណ្ឌល Ponte Galeria ដែលជាមណ្ឌលឃុំខ្លួនរយៈពេលខ្លី សម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលនៅជិតព្រលានយន្តហោះដ៏សំខាន់របស់ទីក្រុង … Read More

ប្រមុខកាបរទេសចិន ពោលថា អ្នកនិពន្ធជនជាតិអូស្រា្ដលី លោកយ៉ាង ត្រូវបានគេរកឃើញកំហុសពីបទធ្វើចារកម្ម

ប៉េកាំង៖ ក្រសួងកាបរទេសចិន បានលើកឡើងថា អ្នកនិពន្ធជនជជាតិអូស្រ្ដាលី លោកយ៉ាង ហេងជុន(Yang Hengjun) ត្រូវបានតុលាការក្រុងប៉េកាំង រកឃើញមានកំហុសពីបទចារកម្ម និងបានព្យួរការកាត់ទោសប្រហាជីវិត កាលពីថ្ងៃម្សិលមិញនេះ។ លោក វ៉ាង វិនប៊ីន អ្នកនាំពាក្យក្រសួងកាបរទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងក្រុងប៉េកាំងថា លោកយ៉ាង ត្រូវបានគេរកឃើញមានកំហុសធ្វើចារកម្ម និងបានកាត់ទោសប្រហាជីវិតជាមួយនឹងទោសសាកល្បងពីរឆ្នាំ ហើយត្រូវបានគេបង្គាប់ឲ្យដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់។ នៅពេលឆ្លើយតបទៅនឹងសំណួរមួយដែលទាក់ទងលើករណីនេះ លោកបានបន្ថែមថា ភាគីអូស្រ្ដាលី ក៏បានអង្គុយមើលការកាត់ទោសនេះដែរ។ លោកយ៉ាង ជាអ្នកសរសេរប្លុក (blogger) គាំទ្រលទ្ធិប្រជាធិបតេយ្យ គឺជាជនជាតិអូស្រា្ដលីកើត នៅក្នុងប្រទេសចិន … Read More

ហ្សកហ្ស៊ី៖ រឹបអូសបានគ្រឿងផ្ទុះដែលបញ្ជូនចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ី

បរទេស៖ ការលើកឡើងនៅថ្ងៃម្សិលមិញពីសេវាកម្មសន្តិសុខរដ្ឋរបស់ហ្សកហ្ស៊ីថា ខ្លួនរឹបអូសបានការដឹកជញ្ជូនគ្រឿងផ្ទុះដែលធ្វើដំណើរទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ។ គ្រឿងផ្ទុះទាំងនេះ បានលាក់នៅក្នុងទំនិញអាគុយរថយន្តដែលចូលក្នុងប្រទេសហ្សកហ្ស៊ី កាលពីខែមករា ចេញពីអ៊ុយក្រែន ឆ្លងកាត់រ៉ូម៉ានី ប៊ុលហ្គារី និងទួរគី ហើយត្រូវរឹបអូសបាននៅចំណុចព្រំដែនរបស់ពួកគេជាមួយរុស្ស៊ី យោងតាមទីភ្នាក់ងារសន្តិសុខក្នុងស្រុកហ្សកហ្ស៊ី បានលើកឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍ ពួកគេបាននិយាយថា ទំនិញគ្រឿងផ្ទុះទាំងនេះ បានមកដល់ហ្សកហ្ស៊ី នៅក្នុងរថយន្តដឹកទំនិញគ្រប់គ្រងដោយអ៊ុយក្រែន ហើយត្រូវបានគេដឹកបញ្ចូនទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ១៨០គ.មពីព្រំដែនអ៊ុយក្រែន … Read More

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគាររាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំក្រុមការងារចុះទៅបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ បេសកកម្មរបស់គណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិនេះ … Read More

ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្នាំ២០២៣ ទទួលសំណូមពរពីពលរដ្ឋ ១.០៤៧គណនី ដោះស្រាយ និងឆ្លើយតប៤៦៧គណនី

ភ្នំពេញ៖ ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ បានទទួលមតិ យោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទាក់ទងទៅនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ចំនួន ១.០៤៧គណនី ក្នុងនោះ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៤៦៧គណនី ព្រមទាំងកំពុងដោះស្រាយ ចំនួន ៤១៩គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត … Read More

កិច្ចព្រមព្រៀង សន្តិសុខ អ៊ុយក្រែន និងអាល្លឺម៉ង់ គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈនេះ

បរទេស៖ ប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន អាចនឹងចុះកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការសន្តិសុខ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៦ទៅដល់១៨ខែកុម្ភៈ នេះបើតាមកាសែត Frankfurter Allgemeine Zeitung បានធ្វើសេចក្តីរាយការណ៍ ។ កន្លងមកចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី ជាមួយអ៊ុយក្រែនកាលពីថ្ងៃទី១២ ខែមករា ក្រោមការដែលប្រទេសទាំងពីរ សន្យាការពារគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារ។ កាលពីខែមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញផែនការ … Read More

ប្រមុខកំពូលដឹកនាំអ៊ុយក្រែន ពិនិត្យសមរភូមិ ខណៈឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់អាចត្រូវបណ្តេញចេញ

អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទៅពិនិត្យកងទ័ពនៅសមរភូមិភាគអាគ្នេយ៍ និងបំពាក់មេដាយ ក្នុងពេលមានការព្យាករណ៍ទុកកាន់តែខ្លាំងថា មេបញ្ចាការកងទ័ពម្នាក់ដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការិយាល័យប្រធានាធិបតី បានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Zelenskyy បាននិយាយ បន្ទាប់ពីបានចុះពិនិត្យតំបន់ Zaporizhzhia ថា វាជាកិត្តិយសណាស់ដែលបាននៅទីនេះនាថ្ងៃនេះ ហើយការមកទីនេះគឺដើម្បី គាំទ្រដល់អ្នកចម្បាំង និងផ្តល់រង្វាន់ដល់ពួកគេ។ ដំណើរចុះពិនិត្យរបស់ប្រធានាធិបតី ទៅកាន់បន្ទាត់សមរភូមិ បានធ្វើឡើង នៅពេលដែលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់លោក វ៉ាលឺរី … Read More

សកម្មភាពចលាចលរបស់លោក Trump លោកស្រី នីគីហាលី ព្រមានថាអាមេរិកនឹងមិនអាចរស់បានឡើងសម្រាប់រយៈពេល៤ឆ្នាំឡើយ

អាមេរិក៖  លោកស្រី នីគី ហាលី (Nikki Haley) បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានរៀបចំព្រឹត្តិការណ៍ប្រមូលផ្ដុំមួយនៅក្នុងទីក្រុង ឆាឡេស្ទូន(Charleston)នៃរដ្ឋ South Carolina ដែលរដ្ឋកំណើតរបស់លោកស្រីកាលពីថ្ងៃម្សិលមិញ ។ លោកស្រីហាលី បានបន្តសុន្ទរកថា បន្ទាប់ពីត្រូវបានរំខានមួយសន្ទុះដោយសាធារណជនម្នាក់ចេញពីការជួបជុំ ដោយផ្ដោតលើការវាយប្រហារប្រឆាំងនឹងលោក Donald Trump និងលោកប្រធានាធិបតី Joe Biden ដែលក្លាយជាការរិះគន់ចំៗ អំពីវ័យរបស់លោកទាំង២។ លោកស្រី បានថ្លែងថា លោកស្រីនឹងមិនទៅណាទេ គូប្រជែងចុងក្រោយរបស់លោក Trump ដែលបានខឹងសម្បារ … Read More