សមាគមរោងចក្រ៖ យល់ថារបាយការណ៍ម្ចាស់យីហោល្បីទាំង៦មិនបង់ថ្លៃប្រាក់ឈ្នួលដល់កម្មករនិយោជិតជាការចោទប្រកាន់

ភ្នំពេញ៖​ ​ជុំវិញរបាយការណ៍អង្គការស៊ីវិលចំនួន៥ ដែលរកឃើញថាមានកម្មករនិយោជិតកម្ពុជាមានជីវភាពកាន់តែលំបាករហូតដល់ធ្លាក់ខ្លួនក្នុងបំណុលវណ្ឌករ ព្រោះម្ចាស់យីហោប្រេនអន្តរជាតិល្បីៗជំពាក់ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​ ៣០០​លានដុល្លារ​អំឡុង​​​កូវីដ​១៩ ត្រូវបានសហមាគមរោងចក្រមួយចំនួនចាត់ទុកថាជាការចោទប្រកាន់។ យ៉ាងណាមិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថាខ្លួននឹងប្តេជ្ញាដោះស្រាយនូវរាល់បញ្ហាទាំងឡាយណាដែលកើតឡើងរវាងភាគីកម្មករថៅកែ និងកម្មករនិយោជិត។ ប្រតិកម្មខាងលើកើតមានឡើងបន្ទាប់ អង្គការសង់ត្រាល់ (CENTRAL) រួមជាមួយសហជីព និងអង្គការអន្តរជាតិចំនួន ៤ទៀត រួមមាន សហព័ន្ធសហជីពកម្ពុជា (CATU) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករនៅកម្ពុជា អង្គការអាក់សិន អេដ (ACTION AID) និងយុទ្ធនាការសម្លៀកបំពាក់ស្អាត(Clean Clothes Campaign) បានចេញរបាយការណ៍ស្រាវជ្រាវមួយ ដោយដាក់ចំណងជើងថា … Read More

អ្នកវិភាគសង្ស័យ៖ គោលនយោបាយអចលនទ្រព្យ ស្របវិបត្តិក្រុមហ៊ុន Evergrande កាន់តែធ្ងន់ទៅៗ

ចិន៖ ក្រុមហ៊ុន Evergrande Group លើការជួញដូរភាគហ៊ុនរបស់ប្រទេសចិន ត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសារមានរបាយការណ៍លេចឡើងថា ប្រធានរបស់ក្រុមហ៊ុនត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់នគរបាល ខណៈដែលអ្នកវិភាគទីផ្សារបានព្រមានថា ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានបញ្ហាហិរញ្ញវត្ថុនេះ កំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ជាមួយនឹងការកើនឡើងហានិភ័យនៃការក្ស័យ​ធន។ ក្រុមហ៊ុន Evergrande នៃវិបត្តិចុងក្រោយបង្អស់កើតឡើងផ្ទុយនឹងទិដ្ឋភាពក្រោយឆាករបស់ទីក្រុងប៉េកាំង ដែលដាក់ចេញនូវវិធានការមួយចំនួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងនោះរួម​ទាំងការកាត់អត្រាការប្រាក់កម្ចីដែលមានស្រាប់ ជាការផ្លាស់ប្តូរ ដែលអ្នកវិភាគម្នាក់បានប្រាប់មកកាន់សារព័ត៌មាន Reuters ថា មិនធ្លាប់មានពីមុនមក ប៉ុន្តែប្រហែលជាមិនមានប្រសិទ្ធភាពនោះទេ ដោយសារស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន។ … Read More

សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជា-ថៃនឹងបន្តយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលមុន

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:២០ នាទី ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច … Read More

សម្ដេចធិបតី៖ អបអរសាទរ ដល់កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារក្នុង១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ

ភ្នំពេញៈ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារ អបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួល ដើម្បីចូលរួនមជួយដល់បងប្អូនកម្មករនិយោជិត។ សម្ដេចធិបតីថ្លែងថា៖«ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង»។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី … Read More

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ទស្សនកិច្ចទៅកាន់រោងចក្រផលិតមីស៊ីលតាក់ទិក

ម៉ូស្គូ៖ លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា ការផលិតមីស៊ីលតាក់ទិក បានកើនឡើងច្រើនដងណាស់ ក្រោយពីរូបលោក បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតមីស៊ីល ស្ថិតនៅទីក្រុងម៉ូស្គូ។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលឥតឈប់ឈរ និងទ្រង់ទ្រាយធំលើគោលដៅនៅអ៊ុយក្រែន។ លោក Shoigu រួមទាំង ក្រុមមន្រ្តីជាច្រើនរបស់ប្រទេសមួយនេះ និងលោកប្រធានាធិបតី Wladimir Putinបាននិយាយថា រុស្ស៊ីបានបង្កើនទំហំផលិតមីស៊ីល និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ប៉ុន្តែពួកគេពុំបានបញ្ចេញចំនួនពិតប្រាកដនោះទេ ។ លោក Shoigu បានបន្តថា ពួកយើងសង្ឃឹមថា ទិន្នផលនៃទំហំផលិតដែលអ្នកសម្រេចបាន … Read More

ចិននឹងមិនព្រងើយកន្ដើយទេ ក្រោយអាមេរិក និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធ «បង្កហេតុ» នៅសមុទ្រលឿង

ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ ក្រសួងការពារជាតិចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនអង្គុយស្ងៀមធ្វើមិនដឹងមិនឮនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានធ្វើសមយុទ្ធយោធារួមគ្នា ក្នុងលក្ខណៈ «បង្កហេតុ» នៅសមុទ្រលឿង។ គួររំលឹកថា សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកាណាដា និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរយៈពេល ១ថ្ងៃ នៅក្នុងតំបន់ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅនេះ។ ជាមួយគ្នានេះ ក្រសួងការពារចិនក៏បានប្រកាសដែរថា ប្រទេសចិន និងអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅខែតុលា។ វគ្គលំហាត់សមនឹងប្រព្រឹត្តទៅនៅទីក្រុង Zhanjiang ( … Read More

អគ្គលេខាធិការអង្គការណាតូ កងកម្លាំងអ៊ុយក្រែន បានកំពុងតែប្រសើរឡើងបន្តិចម្តងៗ

បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO) ក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគីវ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) នេះ ថា កងកម្លាំងរបស់ប្រទេសអ៊ុយក្រែន «កំពុងតែប្រសើរឡើងបន្តិចម្ដងៗ» ក្នុងយុទ្ធនាការវាយបករបស់ពួកគេ ទល់នឹងកងកម្លាំងរុស្ស៊ី។ ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy លោក Stoltenberg បាននិយាយថា៖ «រាល់ដីគ្រប់ម៉ែត្រទាំងអស់ ដែលកងកម្លាំងអ៊ុយក្រែនដណ្ដើមបានមកវិញ គឺជាដីគ្រប់ម៉ែត្រ ដែលរុស្ស៊ីបាត់បង់»។ លោកបានបន្ថែមថា៖ … Read More

ឯកឧត្តម សេដ្ឋា ថាវីស៊ីន កម្លាំងពលកម្មកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ … Read More

លោក Menendez សមាជិកព្រឹទ្ធសភាអាមេរិក ផ្តល់ចម្លើយគ្មានទោសចំពោះការចោទប្រកាន់ពីបទពុករលួយ

អាមេរិក៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Bob Menendez និងភរិយា Nadine ក្រោយដើរកាត់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ បានផ្តល់ចម្លើយគ្មានទោសនៅតុលាការសហព័ន្ធក្រុង Manhattan ចំពោះការចោទប្រកាន់លើបទទទួលសំណូកពីក្រុមធុរកិច្ចរដ្ឋ New Jersey ចំនួន ៣រូប ។ ក្រុមរដ្ឋអាជ្ញា កាលពីសប្តាហ៍មុន បានចោទប្រកាន់លោក Menendez និងភរិយារបស់លោកថាបានទទួលយកដុំមាស និងប្រាក់រាប់ម៉ឺនដុល្លារ ជាការដោះដូរឲ្យសមាជិកព្រឹទ្ធសភារូបនេះ ប្រើប្រាស់ឥទ្ធិពលរបស់លោកលើការផ្តល់ជំនួយដល់រដ្ឋាភិបាលអេហ្ស៊ីប ។ លោករងការចោទប្រកាន់ផងដែរថា បានជ្រៀតជ្រែកចូលទៅក្នុងការស៊ើបអង្កេតការពង្រឹងច្បាប់លើក្រុមធុរកិច្ច គឺជាករណីចោទប្រកាន់មួយដែលលោកបានផ្តល់ចម្លើយគ្មានទោសដូចគ្នា។ ក្រុមរដ្ឋអាជ្ញា និយាយថា អ្នកជំនួញ … Read More