រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ទស្សនកិច្ចទៅកាន់រោងចក្រផលិតមីស៊ីលតាក់ទិក

ម៉ូស្គូ លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា ការផលិតមីស៊ីលតាក់ទិក បានកើនឡើងច្រើនដងណាស់ ក្រោយពីរូបលោក បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតមីស៊ីល ស្ថិតនៅទីក្រុងម៉ូស្គូ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលឥតឈប់ឈរ និងទ្រង់ទ្រាយធំលើគោលដៅនៅអ៊ុយក្រែន។

លោក Shoigu រួមទាំង ក្រុមមន្រ្តីជាច្រើនរបស់ប្រទេសមួយនេះ និងលោកប្រធានាធិបតី Wladimir Putinបាននិយាយថា រុស្ស៊ីបានបង្កើនទំហំផលិតមីស៊ីល និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ប៉ុន្តែពួកគេពុំបានបញ្ចេញចំនួនពិតប្រាកដនោះទេ ។

លោក Shoigu បានបន្តថា ពួកយើងសង្ឃឹមថា ទិន្នផលនៃទំហំផលិតដែលអ្នកសម្រេចបាន មិនត្រឹមតែនៅបន្តបែបនេះនោះទេក្នុងឆ្នាំ ២០២៤ តែនឹងបន្តកើនឡើងលើលក្ខណៈពិសេសទៀតផង ។ ប៉ុន្តែនៅថ្ងៃនេះ លោកពិជាត្រេកអរខ្លាំងណាស់ ចំពោះលទ្ធផលការងារសម្រេចបានរបស់ពួកយើង។

លោកថា ទំហំផលិតមីស៊ីល បានកើនឡើងមិនត្រឹមតែចំនួនភាគរយនោះទេ ប៉ុន្តែចំនួនច្រើនដងផងដែរ ។ ពួកវាត្រូវការទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹកពិសេស ៕