ចិននឹងមិនព្រងើយកន្ដើយទេ ក្រោយអាមេរិក និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធ «បង្កហេតុ» នៅសមុទ្រលឿង
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ ក្រសួងការពារជាតិចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនអង្គុយស្ងៀមធ្វើមិនដឹងមិនឮនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានធ្វើសមយុទ្ធយោធារួមគ្នា ក្នុងលក្ខណៈ «បង្កហេតុ» នៅសមុទ្រលឿង។
គួររំលឹកថា សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកាណាដា និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរយៈពេល ១ថ្ងៃ នៅក្នុងតំបន់ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅនេះ។
ជាមួយគ្នានេះ ក្រសួងការពារចិនក៏បានប្រកាសដែរថា ប្រទេសចិន និងអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅខែតុលា។ វគ្គលំហាត់សមនឹងប្រព្រឹត្តទៅនៅទីក្រុង Zhanjiang ( ចាន់ជាំង) ភាគខាងត្បូងនៃខេត្ត Guangdong របស់ចិន ដោយក្រសួងបានបញ្ជាក់បន្ថែមថា នេះជាការហ្វឹកហ្វឺនរួមគ្នាលើកទី២ រវាងប្រទេសទាំង២៕