អ្នកវិភាគសង្ស័យ៖ គោលនយោបាយអចលនទ្រព្យ ស្របវិបត្តិក្រុមហ៊ុន Evergrande កាន់តែធ្ងន់ទៅៗ
ចិន៖ ក្រុមហ៊ុន Evergrande Group លើការជួញដូរភាគហ៊ុនរបស់ប្រទេសចិន ត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសារមានរបាយការណ៍លេចឡើងថា ប្រធានរបស់ក្រុមហ៊ុនត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់នគរបាល ខណៈដែលអ្នកវិភាគទីផ្សារបានព្រមានថា ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានបញ្ហាហិរញ្ញវត្ថុនេះ កំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ជាមួយនឹងការកើនឡើងហានិភ័យនៃការក្ស័យធន។
ក្រុមហ៊ុន Evergrande នៃវិបត្តិចុងក្រោយបង្អស់កើតឡើងផ្ទុយនឹងទិដ្ឋភាពក្រោយឆាករបស់ទីក្រុងប៉េកាំង ដែលដាក់ចេញនូវវិធានការមួយចំនួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងនោះរួមទាំងការកាត់អត្រាការប្រាក់កម្ចីដែលមានស្រាប់ ជាការផ្លាស់ប្តូរ ដែលអ្នកវិភាគម្នាក់បានប្រាប់មកកាន់សារព័ត៌មាន Reuters ថា មិនធ្លាប់មានពីមុនមក ប៉ុន្តែប្រហែលជាមិនមានប្រសិទ្ធភាពនោះទេ ដោយសារស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន។
ភាគហ៊ុនរបស់ក្រុមហ៊ុនបានបញ្ចប់ការជួយដូរ ដោយធ្លាក់ចុះ ១៩ភាគរយ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ក្នុងការជួញដូរ នៅទីផ្សារហុងកុង ដោយបានខាតបង់ដល់ ៨១ភាគរយ តាំងពីការចាប់ផ្ដើមការជួញដូរឡើងវិញ នៅចុងខែសីហា ក្រោយពីការផ្អាករយៈពេល ១៧ខែ៕