AI អ្នកវិទ្យាសាស្ត្រប្រើប្រាស់មកអភិវឌ្ឍន៍ថ្នាំព្យាបាលទឹកនោមផ្អែម
ក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយមានជំនួយពីបញ្ហាសិប្បនិម្មិត AI បានបង្កើតឱសថបញ្ចុះទម្ងន់ថ្មីមួយប្រភេទ ដោយថ្នាំនេះក៏អាចព្យាបាលជំងឺទឹកនោមផ្អែមកម្រិតពីរផងដែរ។ យោងតាមសារព័ត៌មាន SCMP ឱសថថ្មី ដែលត្រូវបានស្រាវជ្រាវ អភិវឌ្ឍដោយក្រុមហ៊ុនឱសថ MindRank ដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះ បានឈានដល់ការពិសោធន៍លើមនុស្សដំណាក់កាលទីពីរហើយ។ ក្នុងទីផ្សារឱសថនេះនឹងត្រូវបានដាក់លក់លឿនជាងឆ្ងាយបើធៀបនឹងថ្នាំធម្មតា។ ត្រូវបានដាក់ឈ្មោះថា MDR-001 ឱសថនេះដំណើរការតាមរយៈការតភ្ជាប់ peptide-1 ដូច glucaon (GLP-1-R) ដែលជួយឱ្យវាជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែង ដើម្បីកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម និងបញ្ចុះទម្ងន់រាងកាយ យោងក្រុមហ៊ុនខាងលើឱ្យដឹង។ MDR-001 ទទួលបានជោគជ័យក្នុងការពិសោធលើមនុស្សដំណាក់កាលដំបូង ហើយកាលពីដើមខែកញ្ញា … Read More