តាំងនៅមាត់ជ្រោះនៃការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក
អាមេរិក៖ កំពុងស្ថិតនៅលើមាត់ជ្រោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៃការបិទរដ្ឋាភិបាលមួយផ្សេងទៀត ស្របពេលដែលសភាបានត្រៀមខ្លួនក្នុងការខកខានថ្ងៃផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដើម្បីផ្តល់មូលនិធិដល់ទីភ្នាក់ងារសហព័ន្ធ។
ការបិទលើកទីបួន ដែលកើតឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក អាចប៉ះពាល់យ៉ាងខ្លាំងដល់អ្វីៗគ្រប់យ៉ាងចាប់ពីការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ឧទ្យានជាតិ និងការផ្ដល់ការអនុញ្ញាត រៀបអាពាហ៍ពិពាហ៍។ បុគ្គលិករដ្ឋាភិបាលភាគច្រើន នឹងត្រូវដកចេញដោយគ្មានប្រាក់ឈ្នួល ហើយកម្មវិធីអាហារូបត្ថម្ភសំខាន់ៗនឹងត្រូវបញ្ឈប់។
ការប្រឈមនេះ បានកើតមានឡើង ក្រោយការបះបោររបស់ក្រុមស្តាំនិយម នៅក្នុងសភាសហរដ្ឋអាមេរិក។
គណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាដោយសំឡេងភាគច្រើនតិចតួច ខណៈគណបក្សប្រជាធិបតេយ្យកាន់កាប់ព្រឹទ្ធសភា ដោយមានអាសនៈលើសតែមួយ។
នោះមានន័យថា ការចំណាយលើពង្រាងច្បាប់នានា ដើម្បីរក្សាការបើកទ្វាររដ្ឋាភិបាល តម្រូវឱ្យមានការស្រុះស្រួលគ្នាពីភាគីទាំងពីរ ដើម្បីឈានទៅដល់សភាទាំងពីរ ឲ្យច្បាប់នេះបានទៅដល់តុរបស់លោកប្រធានាធិបតី Joe Biden៕