ប្រទេសស៊ូដង់៖ ដោយសារជម្លោះ ប្រជាជនជិត ៥,៥ លាននាក់បានផ្លាស់ទីលំនៅ

ស៊ូដង់៖ នៅសប្ដាហ៍នេះ ជម្លោះប្រដាប់អាវុធក្នុងប្រទេសស៊ូដង់បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សជិត ៥,៥ លាននាក់ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយអង្គការទេស្តរប្រវេសន៍អន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ។ របាយការណ៍បង្ហាញថាមនុស្សជិត៤,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះ ៦៨ ភាគរយមកពីរដ្ឋធានីខាទុំ (Khartoum) ជាទីដែលមានការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។

ប្រជាជនទាំងនោះភាគច្រើនបានស្វែងរកការជ្រកកោននៅតំបន់ភាគខាងជើង ភាគខាងកើត និងកណ្តាលនៃប្រទេសស៊ូដង់។

ជិត ១,២ លាននាក់ ជនភៀសខ្លួនស៊ូដង់បានឆ្លងព្រំដែនចូលប្រទេសជិតខាង។ របាយការណ៍បាននិយាយថា ប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង គឺជាទិសដៅសំខាន់សម្រាប់ការឆ្លងព្រំដែនរបស់ជនភៀសខ្លួនទាំងនេះ។

ប្រទេសស៊ូដង់បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាដោយអាវុធដ៏ធ្ងន់ធ្ងរបំផុតរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា នៅក្នុងរដ្ឋធានីខាទុំ និងតំបន់ផ្សេងទៀតចាប់តាំងពីផ្ទុះអាវុធដាក់គ្នា កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំនេះ ៕