ការតវ៉ាក្នុងទីក្រុងតូរ៉ង់តូ ក្រុមអ្នកបើកយន្តហោះកាណាដា

កាណាដា៖ ការចេញតវ៉ា ក្រុមអ្នកបើកយន្តហោះកាណាដា នៅអាកាសយានដ្ឋាន Pearson Airport របស់ទីក្រុង តូរ៉ង់តូ (Toronto)កាលពីថ្ងៃសុក្រទី២៩ខែកញ្ញា ទាមទារឲ្យមានការចំណាយនិង ទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរជាងមុនស្របពេលការពិភាក្សានានាជុំវិញកិច្ចសន្យាថ្មី គ្របដណ្ដប់លើអ្នកបើកយន្តហោះ៤.៥០០ នាក់ នៅអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសកាណាដា នៅតែបន្ត។

ក្រុមអ្នកបើកយន្តហោះកាណាដា កំពុងដាក់សម្ពាធកាន់តែខ្លាំងដើម្បីទទួលបានប្រាក់ខែខ្ពស់ និងតារាងពេលវេលាកាន់តែប្រសើរជាងមុខ បន្ទាប់ពីក្រុមហ៊ុនសមភាគីរបស់សហរដ្ឋអាមេរិក រួមទាំង United Airlines Delta Air Lines និង American Airlines បានចំណូលដ៏ច្រើនជាវត្តិសាស្ត្រ ក្នុងកិច្ចព្រមព្រៀងពលកម្មថ្មី កាលពីប៉ុន្មានខែកន្លងទៅនេះ។

បច្ចុប្បន្ននេះ សហជីពកំពុងចូលរួមយ៉ាងសកម្មក្នុងការចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍ Air Canada ហើយ រំពឹងថា ការពិភាក្សាទាំងនេះនឹងបន្តកើតមានពេញមួយខែនៃខែតុលាខាងមុខ។ កិច្ចសន្យារយៈពេលមួយទសវត្សរ៍មុនរបស់ក្រុមហ៊ុនបានបញ្ចប់កាលពីថ្ងៃសុក្រម្សិលមិញនេះ៕