ប្រមុខរដ្ឋអ៊ុយក្រែនថា មិនមានអ្វីអាចធ្វើឲ្យការប្ដេជ្ញាចិត្តប្រឆាំង និងរុស្ស៊ីចុះខ្សោយឡើយ
អ៊ុយក្រែន៖ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១ ខែតុលានេះថា មិនមានអ្វីអាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ចុះខ្សោយនោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តលើការបញ្ឈប់រយៈពេលខ្លីលើច្បាប់ផ្តល់មូលនិធិ ដែលលុបចោលជំនួយដល់អ៊ុយក្រែន។ ដោយឡែក លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន បាននិយាយថា លោកបានទទួលការធានាឡើងវិញអំពីជំនួយយោធាបន្ថែមទៀត នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីធានាការសម្រេចលើថវិកាថ្មី នឹងរួមបញ្ចូលមូលនិធិសម្រាប់ប្រទេសមួយនេះ … Read More