Apple មានចំណុចខ្សោយធ្ងន់ធ្ងរក្នុងផលិតផលខ្លួន

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ) មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

ផលិតផលដែលរងផលប៉ះពាល់

–    iOS 17.0.0 and iPadOS 17.0.0

–    iOS 16.6.1 and iPadOS 16.6.1

–    watchOS 10.0

–    watchOS 9.6.2

–    Safari 16.6

–    macOS Ventura 13.5

–    macOS Monterey 12.6

 

ផលវិបាក

ចោរព័ត៌មានវិទ្យាឬហេកគ័រអាចវាយប្រហារលើចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធ ទទួលសិទ្ធិលួចមើលព័ត៌មានសំខាន់ៗឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

 អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតជាបន្ទាន់។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីប៉ះពាល់ក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ (ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

កំណែថ្មីនៃផលិតផលប៉ះពាល់ដែលអ្នកប្រើប្រាស់អាចអាប់ដេតទៅមានដូចខាងក្រោម៖

  • iOS 17.0.0 និង 17.0.0 អាចធ្វើការអាប់ដេតទៅកំណែ iOS 17.0.1 និង 17.0.1 នៅលើឧបករណ៍ iPhone,  iPad Pro 12.9-inchជំនាន់2,  iPad Pro 10.5-inch, iPad Pro 11-inch ជំនាន់1 និងជំនាន់ចុងក្រោយ, iPad ជំនាន់6 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ,
  • iOS 16.6.1 និង iPadOS 16.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 7 and iPadOS 16.7 នៅលើឧបករណ៍ iPhone 8 និងជំនាន់ចុងក្រោយ, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់3 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, និង iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ
  • watchOS 0 អាចធ្វើការអាប់ដេតទៅកំណែ watchOS 10.0.1 នៅលើឧបករណ៍ Apple Watch Series 4 និងជំនាន់ចុងក្រោយ
  • watchOS 6.2 អាចធ្វើការអាប់ដេតទៅកំណែ watchOS 9.6.3 នៅលើឧបករណ៍ Apple Watch Series 4និងជំនាន់ចុងក្រោយ
  • Safari 6​ អាចធ្វើការអាប់ដេតទៅកំណែ Safari 16.6.1 នៅលើឧបករណ៍ macOS Big Sur និង Monterey
  • macOS Ventura 5 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.6 នៅលើឧបករណ៍ macOS Ventura
  • macOS Monterey 6 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.7 បាននៅលើឧបករណ៍ macOS Monterey

 

ឯកសារយោង