សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ ក្នុងឱកាសជួបជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្តេចធិបតីហ៊ុន​ ម៉ាណែត មានប្រសាសន៍សំខាន់ៗ ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ … Read More

កោះតៃវ៉ាន់៖ ការចោទប្រកាន់ ស៊ើបអង្កេតការបែកធ្លាយព័ត៌មានលម្អិតជុំវិញកម្មវិធីនាវាមុជទឹក

ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់ ដែលថា មានបុគ្គលព្យាយាមជ្រៀតជ្រែក ក្នុងកម្មវិធីនាវាមុជទឹករបស់កោះនេះ ហើយព័ត៌មានលម្អិតអំពីនាវាត្រូវបានបែកធ្លាយ ជាអ្វី ដែលជាការរំលោភសន្តិសុខយ៉ាងធ្ងន់ធ្ងរ បើតាមរដ្ឋអាជ្ញារបស់កោះតៃវ៉ាន់ បានឲ្យដឹង កាលពីថ្ងៃចន្ទ ទី២ ខែតុលានេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា កន្លងទៅ កោះតៃវ៉ាន់បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់ខ្លួន ដែលជាជំហានដ៏សំខាន់មួយនៅក្នុងគម្រោង ដែលមានគោលបំណងពង្រឹងការការពារ និងការរារាំងរបស់កោះនេះប្រឆាំងនឹងកងទ័ពជើងទឹករបស់ប្រទេសចិន ទោះបីជានាវានេះនឹងមិនដាក់ឲ្យមានប្រតិបត្តិការ សម្រាប់រយៈពេល ២ឆ្នាំទៀតក៏ដោយ។ លោក Huang Shu-kuang ដែលកំពុងដឹកនាំកម្មវិធីនេះ កាលពីសប្តាហ៍មុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សមាជិកសភា … Read More

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង

ភ្នំពេញ÷ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ខណៈការដំឡើងប្រាក់ខែជូន ដល់បងប្អូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចឬច្រើនក្តី ប៉ុន្តែវារក្សាការងារបានធ្វើបន្តទៀត។ តាមរយៈតេលេក្រាម និងហ្វេសបុក នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របាន លើក លើងថា«នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងនេះទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង»។ សម្តេចតេជោ … Read More

សម្តេចធិបតី ​ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​នេះ​ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​ ២ ​ម៉ឺន​នាក់ ​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញៈ  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី៣ ខែតុលា ឆ្នាំ​ ២០២៣ បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត តាម​រោង​ចក្រ សហគ្រាស ចំនួន​ជិត​ ២ ​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​ ២២ ដែលមាន​មូលដ្ឋាន​នៅក្នុង​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ យោងតាម​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម របស់លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ២ ខែតុលា បានឱ្យដឹងថា រោងចក្រ … Read More

វត្ដសារ៉ាវ័ន្តតេជោ៖ សម្តេច ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៣

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៣ នៅវត្តសារ៉ាវ័ន្តតេជោ ស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងពិធីនោះផងដែរក៏មានរៀបចំបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រម ទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន ។ … Read More

ស្រុកពញ្ញាឮ ខេត្តកណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាល ÷ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធិ បានដឹកនាំកម្លាំងជំនាញ ព្រមទាំងសហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណី ក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក … Read More

ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ កុមារជាង ៩ ម៉ឺននាក់​ក្នុងខែកញ្ញា បាន​ពិនិត្យ​ព្យា​បាល

​ភ្នំពេញៈ​​  ម​ន្ទីរពេទ្យ​គន្ធបុ​ប្ផា​ បាន​ពិនិត្យ​ព្យា​បាល​កុមារ​ឈឺ​ចំនួ​ន ៩៣​ ៩៥៤​នាក់​ ក្នុង​ខែ​កញ្ញា​នេះ ​ឃើញថាចំនួន​នេះ​ មាន​ការ​កើន​ឡើង​ ៨​ ១៤៨​ នាក់​ បើ​ធៀប​នឹង​ខែសី​ហា ​ដែល​មាន​ចំនួន​ ៨៥ ​៨០៦​នាក់​ ។  នេះ​បើតាម​របាយ​ការណ៍​ស្តីពី​តួលេខ​ពិត​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៣​។ ក្នុង​ខែកញ្ញា ​ឆ្នាំ​២០២៣​នេះ ​មាន​កុមា​ឈឺ ​ចំនួន​ ៩៣ ​៩៥៤​ នាក់ ​ត្រូវបាន​ពិនិត្យ​ព្យាបា​ល ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ​ មានការ​កើន​ឡើង ៨ … Read More

នារដូវបុណ្យភ្ជុំបិណ្ឌ តាមទំនៀមខ្មែរយើងមាននំមួយចំនួន កូនខ្មែរជុំគ្នាធ្វើ តោះ ! មកដឹងពីប្រវត្តិនំខ្មែរទាំង ៥ ប្រភេទ

ប្រជាជនកម្ពុជាទូទាំងប្រទេសបានជ្រោតជ្រាបមកហើយថា ពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅជាពិធីបែបសាសនា ទំនុកបម្រុងស្បៀងចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាហើយនោះ ពិធិបុណ្យនេះ ក៏បង្ហាញពីគោលបំណងនៃការសាមគ្គីភាពជាតិមហាគ្រួសារខ្មែរផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក រមែងមកជួបជុំគ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីវេចនំជុំគ្នា។ ហើយក្នុងថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវនំខ្មែរទាំង ៥ ប្រភេទដែលកូនខ្មែរគ្រប់រូបនិយមធ្វើជុំគ្នានារដូវបុណ្យភ្ជុំបិណ្ឌ៖ ១-នំអន្សម នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ … Read More

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ប្រកាសឲ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក្នុងពិធីនេះ ក្រសួង ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនេះ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។ ការដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ បង្កើតឡើងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល … Read More