សម្តេចធិបតី៖ ជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាព ជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព ​។ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ … Read More

ការព្យាយាមសម្រុកចូលមូលដ្ឋានទ័ពអាកាសអាមេរិក ពីក្រុមបាតុករ គាំទ្រប៉ាឡេស្ទីន នៅក្នុងប្រទេសទួរគី

ទួរគី៖  ដើម្បីបំបែកហ្វូងបាតុករ នគរបាលទួរគី បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ខណៈមនុស្សរាប់រយនាក់នៅក្នុងការប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា បានព្យាយាមសម្រុកចូល មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសទួរគី ដែលជាទីតាំងរបស់ទាហានអាមេរិក ប៉ុន្មានម៉ោងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅដល់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចពិភាក្សាស្តីពីជម្លោះនៅតំបន់ហ្កាហ្សា ។ ការបង្កើនការរិះគន់របស់ខ្លួនលើអ៊ីស្រាអែល ពីសំណាក់ប្រទេសទួរគី ខណៈវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែអាក្រក់នោះ បានគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមមក ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅទូទាំងប្រទេសមួយនេះ … Read More

ទីក្រុងប៊ែរឡាំង៖ ការដើរដង្ហែក្បួន មនុស្សរាប់ពាន់នាក់ បង្ហាញការគាំទ្រប៉ាឡេស្ទីន

អាលឺម៉ង់៖ មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ប៊ែរឡាំង ​ដោយ​ទាមទារ​ឲ្យ​បញ្ចប់អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​អ៊ីស្រាអែល ​នៅ​តំបន់​ហ្គាហ្សាប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ចំពោះ​ការ​តវ៉ាដែលមានការ​គាំទ្រដល់ជន​ប៉ាឡេស្ទីន នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលម្ងៃ។ មនុស្សប្រហែល៦០០០នាក់បានដើរដង្ហែរក្នុងរដ្ឋធានីអាល្លឺម៉ង់ បើទោះបីជាក្រុមឆ្វេងនិយមមួយចំនួនដែលពាក់ព័ន្ធនឹងការរៀបចំការប្រមូលផ្តុំនេះបានអះអាងថាចំនួននេះច្រើនជាងប្រាំដងបានចូលរួមក៏ដោយ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ ។ វីដេអូដែលថតដោយក្រុមការងារ RT បានបង្ហាញថាហ្វូងមនុស្សកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលអានថា “បញ្ឈប់ការប្រល័យពូជសាសន៍” “តើមានក្មេងប៉ុន្មាននាក់ដែលត្រូវស្លាប់?” និង “បង្កើតបទឈប់បាញ់ឥឡូវនេះ”ជាដើម ។ គួរឲ្យដឹងដែរថាទីក្រុងប៊ែរឡាំង និងទីក្រុងផ្សេងទៀតរបស់អាល្លឺម៉ង់បានឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដោយហាមឃាត់រាល់បាតុកម្មដែលគាំទ្រប៉ាឡេស្ទីន។ ការតវ៉ាខុសច្បាប់ជាច្រើនបានធ្វើឡើងនៅទីក្រុងប៊ែរឡាំង ដោយមានមន្ត្រីប៉ូលិស៦៥នាក់បានរងរបួស … Read More

សម្តេចធិបតី៖ អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួន​ឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ណែនំា​ដល់​អាជ្ញាធរ​គ្រប់​រាជ​ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង​ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ ។ នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង ។ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ … Read More

ប្រមុខរដ្ឋអ៊ីស្រាអែលថា គ្មានបទឈប់បាញ់ទេ លុះត្រាតែក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរទាំងអស់

អ៊ីស្រាអែល៖  កាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកាកន្លងទៅនេះ ប្រទេសអ៊ីស្រាអែល បានច្រានចោលការអំពាវនាវដែលចេះតែកើនឡើង ឲ្យមានបទឈប់នៅក្នុងតំបន់ហ្កាហ្សា ខណៈក្រុមអ្នកជំនាញយោធា និយាយថា កងកម្លាំង ត្រូវបានត្រៀមបង្កើនប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស ។ លោក Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទាមទារថា ចំណាប់ខ្មាំងទាំងអស់ជាង ២៤០នាក់ ដែលក្រុមហាម៉ាស បានចាប់យកទៅអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវតែវិលត្រឡប់មកវិញ។ លោកបន្តថា យើងនិយាយបញ្ហានេះ ដល់មិត្តរបស់យើង និងក្រុមសត្រូវរបស់យើង ។ យើងនឹងបន្តដូចរាល់ថ្ងៃ លុះត្រាតែយើងឈ្នះពួកគេ ។ … Read More

ការតវ៉ាពីប្រជាជនអ៊ីស្រាអែល នៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី Netanyahu

អ៊ីស្រាអែល៖ នៅខាងក្រៅគេហដ្ឋានរបស់ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu នគរបាលបានរារាំងក្រុមបាតុករដែលធ្វើបាតុកម្ម កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ខណៈមាន​កំហឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង ចំពោះការបរាជ័យ​ ដែល​នាំឱ្យ​មាន​ការ​វាយ​ប្រហារ​ដ៏​សាហាវ ​កាល​ពី​ខែ​មុន​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង ហាម៉ាស លើសហគមន៍ជុំវិញតំបន់ហ្កាហ្សា ។ ហ្វូងមនុស្សរាប់​រយ​នាក់​បាន​រុញ​ច្រាន​រនាំង​ របស់​នគរបាល​ជុំវិញ​គេហដ្ឋានរបស់លោក Netanyahu ព្រមទាំងគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ក្នុងក្រុងហ្សេរ៉ុយសេឡឹម(Jerusalem) ។ ការ​តវ៉ា​ដែល​បាន​កើត​ឡើង​ស្របពេលមានការស្ទង់មតិមួយ ដែលបង្ហាញពី​ប្រជាជនអ៊ីស្រាអែល​ច្រើនជាង​ ៣​ភាគ៤ជឿថាលោក Netanyahu គួរតែលាលែងពីតំណែងនោះ … Read More

ខណៈពេលយន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារជំរំជនភៀសខ្លួន ហ្កាហ្សា មនុស្ស ៣៨នាក់ស្លាប់ ស្របអ៊ីស្រាអែល បដិសេធការជំរុញរបស់អាមេរិក ឱ្យផ្អាកការប្រយុទ្ធគ្នា

បរទេស៖ យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានវាយ​ប្រហារ​ជំរំជនភៀសខ្លួននៅតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស នេះបើតាមមន្ត្រីសុខាភិបាលបានលើកឡើង ។ ការវាយប្រហារនេះបានកើតឡើងស្របពេល ដែលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបន្ត​ការ​វាយ​លុក កំទេចដែនដីរបស់មេដឹកនាំក្រុមហាម៉ាស ទោះបីជា​មាន​ការ​អំពាវនាវ​ពី​សហរដ្ឋ​អាមេរិក ​ឱ្យ​ផ្អាក​ការប្រយុទ្ធគ្នា ដើម្បីផ្ដល់ឱកាសឲ្យជនស៊ីវិលកំពុងរងទុក្ខ ទទួលបានជំនួយ ក៏ដោយ ។ ការស្នើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់លោកនៅក្នុងតំបន់យ៉ាងណាក្តី ក៏អ៊ីស្រាអែល បានច្រានចោលគំនិតនៃការបញ្ឈប់ការវាយលុករបស់ខ្លួន សូម្បីតែសម្រាប់ការផ្អាក ប្រយុទ្ធសម្រាប់មនុស្សធម៌រយៈពេលខ្លី ។ ផ្ទុយទៅវិញ ប្រទេសនេះបានលើកឡើងថា ក្រុមហាម៉ាសកំ​ពុង​រង​សម្ពាធ​ខ្លាំង​ពីកងកម្លាំង​ពេញ​បន្ទុក … Read More

ខេត្តត្បូងឃ្មុំ៖ មណ្ឌលប្រឡងទាំង៩ ចាប់ផ្តើមដំណើរការប្រឡងបាក់ឌុប ដោយរលួន និងរបៀបរៀបរយ

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ បានដំណើរការទៅដោយរលួន ខណៈការចាប់ផ្តើមបើកវិញ្ញាសាគឺមិនមានអ្វីខុសប្រក្រតីឡើយ ជាក់ស្តែងនៅមណ្ឌលប្រឡង អនុវិទ្យាល័យរស្មីកុមារសួង បានដំណើរការបើកវិញ្ញាសាក្រោមអធិបតីភាពលោក ហុក ពេជ្រហោះ អភិបាលរង ខេត្តត្បូងឃ្មុំ គឺមានភាពរលួន ដោយវិញ្ញាសា ដែលត្រូវដាក់ឲ្យសិស្សប្រឡង មានអ្វីខុសប្រក្រតីឡើយ ។ លោក ហុង ពេជ្រហោះ បានឆ្លៀតឱកាសមុនបើកវិញ្ញាសា ដោយផ្តល់ការលើកទឹកចិត្ត និងជូនពរឲ្យប្អូនដែលត្រូវប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឳ្យបានល្អ គិតឳ្យបានច្បាស់មុនសម្រេចសរសេរ ពោលធ្វើយ៉ាងណាខិតខំបញ្ចេញឳ្យអស់ពីសមត្ថភាព … Read More

មនុស្សជិត ២ម៉ឺននាក់​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ទីក្រុងប៉ារីស ចាប់តាំងពីថ្ងៃទី៧តុលាមក ជាការតវ៉ាគាំទ្រពលរដ្ឋហ្កាហ្សាដ៏ធំលើកដំបូង

បារាំង៖ នៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្ម ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងទាមទារឲ្យមាន​បទ​ឈប់​បាញ់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស ។ ពាក្យស្លោកដូចជា ‘បញ្ឈប់ការសម្លាប់រង្គាល! “និង” សូម​ឲ្យ​មាន​ឈប់​បាញ់ឥឡូវនេះ! បាតុករ​ក៏កាន់ទង់ជាតិប៉ាឡេស្ទីន ក្នុងដៃផងដែរ ។ យោងតាមនគរបាល មនុស្ស១៩.០០០នាក់ បានចូលរួមក្នុងការតវ៉ានេះ ខណៈសហជីព CGT ឆ្វេង​​និយម​បាននិយាយថាពួកគេមានអ្នកចូលរួម ៦០.០០០នាក់ ។ បាតុកម្មកាល​ពី​ថ្ងៃសៅរ៍ គឺជាការប្រមូលផ្តុំដ៏ធំដំបូងបំផុត ក្នុងការបង្ហាញ​ការ​គាំទ្រ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ ដែលត្រូវបានអនុញ្ញាតដោយស្របច្បាប់នៅទីក្រុងប៉ារីស ចាប់តាំងពីក្រុមហាម៉ាស … Read More