ខេត្តត្បូងឃ្មុំ៖ មណ្ឌលប្រឡងទាំង៩ ចាប់ផ្តើមដំណើរការប្រឡងបាក់ឌុប ដោយរលួន និងរបៀបរៀបរយ
ត្បូងឃ្មុំ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ បានដំណើរការទៅដោយរលួន ខណៈការចាប់ផ្តើមបើកវិញ្ញាសាគឺមិនមានអ្វីខុសប្រក្រតីឡើយ ជាក់ស្តែងនៅមណ្ឌលប្រឡង អនុវិទ្យាល័យរស្មីកុមារសួង បានដំណើរការបើកវិញ្ញាសាក្រោមអធិបតីភាពលោក ហុក ពេជ្រហោះ អភិបាលរង ខេត្តត្បូងឃ្មុំ គឺមានភាពរលួន ដោយវិញ្ញាសា ដែលត្រូវដាក់ឲ្យសិស្សប្រឡង មានអ្វីខុសប្រក្រតីឡើយ ។
លោក ហុង ពេជ្រហោះ បានឆ្លៀតឱកាសមុនបើកវិញ្ញាសា ដោយផ្តល់ការលើកទឹកចិត្ត និងជូនពរឲ្យប្អូនដែលត្រូវប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឳ្យបានល្អ គិតឳ្យបានច្បាស់មុនសម្រេចសរសេរ ពោលធ្វើយ៉ាងណាខិតខំបញ្ចេញឳ្យអស់ពីសមត្ថភាព ដើម្បីបានជៅកជ័យ នោះគឺជាប់គ្រប់ៗគ្នា ខណៈបើបាននិន្ទេស A សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងផ្តល់កុំព្យូទ័រម្នាក់មួយគ្រឿង ។
សូមជម្រាបថា ក្នុងខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងសរុប ០៩ មណ្ឌល ស្មើនឹង ២២៤ បន្ទប់ មានគណៈមេប្រយោគសរុប ៧៤៧ នាក់ ស្រី ២៤២ នាក់ បេក្ខជនក្នុងបញ្ជីសរុប ៥៥៦៥ នាក់ ស្រី ៣១៤៣ នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅសរុប ៤៨២៧ នាក់ ស្រី ២៧៧៩ នាក់ ។ បេក្ខជនស្វៃរិនចំណេះទូទៅសរុប ៦៥០ នាក់ ស្រី ៣៣១ នាក់ បេក្ខជនបំពេញវិជ្ជាសរុប ៧៤ នាក់ ស្រី ២៩ នាក់ ក្នុងនោះបេក្ខជនស្វៃរិនបំពេញវិជ្ជាសរុប ១៤ នាក់ ស្រី ០៤ នាក់ ។ បេក្ខជនសាលារដ្ឋសរុប ៤៦៧៥ នាក់ ស្រី ២៦៥៨ នាក់ បេក្ខជនសាលាឯកជនសរុប ១៥២ នាក់ ស្រី ១២១នាក់។
ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានមណ្ឌលប្រឡងសរុប ០៣ មណ្ឌល ស្មើនឹង ៦៩ បន្ទប់ មានបេក្ខជនសរុប ១៧០៦ នាក់ ស្រី ១០៧៩ នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មានមណ្ឌលប្រឡងសរុប ០៦មណ្ឌល ស្មើនឹង ១៥៥ បន្ទប់ បេក្ខជនសរុប ៣៨៥៩ នាក់ ស្រី ២០៦៥ នាក់ នេះបើតាមការបញ្ញាក់របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ។