អាស៊ីអាគ្នេយ៍ បានសម្ពោធស្ថានីយ៍ ផលិតអគ្គិសនីពីព្រះអាទិត្យអណ្ដែតធំដាច់បំផុត
ឥណ្ឌូណេស៊ី បានសម្ពោធបើកដំណើរការ ស្ថានីយ៍ផលិតអគ្គិសនីពីថាមពលព្រះអាទិត្យអណ្ដែត តម្លៃ 100 លានដុល្លារអាមេរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនេះគឺជាការបោះជំហានធំមួយ ក្នុងដំណើរងាកទៅរកថាមពលបៃតង ថាមពលកកើតឡើងវិញ ។ ស្ថានីយផលិតអគ្គិសនី ដែលទើបត្រូវបានសម្ពោធ និងមានឈ្មោះថា Cirata នេះ គ្រោងនឹងផលិតអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់មនុស្ស 50,000 គ្រួសារ។ ស្ថានីយនេះត្រូវបានសាងសង់លើបឹងមួយដែលមានទំហំ 200 ហិកតា នៅ Java ខាងលិច ដែលមានចម្ងាយពីរដ្ឋធានីហ្សាការតាប្រហែល 130 គីឡូម៉ែត្រ … Read More