សេដ្ឋកិច្ចក្នុងឆ្នាំ 2024 របស់ប្រទេសថៃ IMF ព្យាករណ៍កំណើន
ទើបតែបានកែប្រែការព្យាករអំពីកំណើន GDP ក្នុងឆ្នាំ 2024 របស់ប្រទេសថៃ IMF មូលនិធិរូបិយវត្ថុអន្តរជាតិ ដោយយោងទៅតាមកំណើននៃការប្រើប្រាស់ ក្នុងវិស័យឯកជនដ៏ខ្លាំងក្លា និងការងើបឡើងវិញនៃតម្រូវការពីខាងក្រៅ ។
IMF យល់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងមានកំណើន 2.7% ក្នុងឆ្នាំនេះ និងកើនឡើងដល់ 3.6% ក្នុងឆ្នាំ 2024 បើទោះស្ថានភាពសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងអស្ថិរភាព ។
អតិផរណារួមត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងកម្រិតមធ្យម 1.3% នៅឆ្នាំ 2023 ដោយសារប្រសិទ្ធភាពរបស់វិធានការនានា ដែលបន្តរក្សាតម្លៃថាមពលនៅក្នុងកម្រិតទាប រួមនឹងការប្រសើរឡើងនៃបណ្ដាញផ្គត់ផ្គង់សកល ។ ទន្ទឹមនឹងនេះ ព្រោះតែកំណើនសេដ្ឋកិច្ចក្នុងឆ្នាំក្រោយកើនឡើង អតិផរណាក៏ត្រូវបានព្យាករថា នឹងកើនឡើង 1.6% ផងដែរ ។
យោងតាម IMF ការបន្តធ្វើប្រក្រតីភាពគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលខាងមុខ នឹងជួយកសាងឡើងវិញនូវ «ទម្រ» ហិរញ្ញវត្ថុ និងធានាស្ថិរភាពហិរញ្ញវត្ថុសម្រាប់ប្រទេសថៃ ។
ក្រៅពីនេះ ការបង្កើតរាជរដ្ឋាភិបាលថ្មី បានដោយជោគជ័យក៏ជួយឱ្យប្រទេសថៃមានឱកាសអនុវត្ត «កំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ» ដើម្បីបង្កើនទិន្នផល គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងគ្រប់ជ្រុងជ្រោយជាងមុន ។
IMF ក៏សម្ដែងស្វាគមន៍ ចំពោះគម្រោងរបស់ធនាគារជាតិថៃ នៅក្នុងការបញ្ចេញវិធានការថ្មីៗ ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារដែលមានកម្រិតខ្ពស់ ទន្ទឹមនឹងការណែនាំការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ជាក់លាក់ ក៏ដូចជាជួយដល់ពលរដ្ឋ ដែលកំពុងជួបបញ្ហាបំណុលរ៉ាំរ៉ៃផងដែរ ៕