កាក់ស្មើទឹកប្រាក់ 7.9 លានដុល្លារ ត្រូវបានចោរលួច វេទិការជួញដូរគ្រីបតូ HTX

ប្តូរឈ្មោះមិនបានប៉ុន្មានសប្តាហ៍ផង HTX ឬ Huobi ថ្មីៗនេះស្រាប់តែត្រូវបានក្រុមចោរវាយប្រហារយកកាក់ទៅបានស្មើទឹកប្រាក់ចំនួន 7.9 លានដុល្លារ។ Huobi បានដឹងពីអត្តសញ្ញាណក្រុមចោរគឺនៅប្រទេសចិនហើយ Huobi បានផ្ញើរសារឲ្យពួកគេវេរកាក់ឲ្យវិញចំនួន 95% ហើយសល់ 5% ទៀត Huobi ប្រគល់ឲ្យក្រុមចោរនោះដោយចាត់ទុកថាជាការស្វែងរកចន្លោះប្រហោងនៃ Platform Huobi តែបើចោរមិនប្រគល់កាក់ឲ្យវិញទេនោះHuobi នឹងចាត់ទុកថាការលួចនេះជាបទល្មើស។ Justin Sun ជាម្ចាស់ Huobi បានចេញមកនិយាយថាកាក់ដែលបាត់បង់ទាំងអស់ Huobi នឹងធានាសងអ្នកវិនិយោគវិញទាំងអស់។ បានដក Wallet … Read More

ឥណ្ឌូណេស៊ី​៖ នៅសប្តាហ៍នេះ អាច​បិទការលក់តាមអនឡាញ​

ឥណ្ឌូណេស៊ី៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថា ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គម​ទៀតឡើយ ក្នុងគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ។ លោក Widodo បញ្ជាក់ថា ច្បាប់នៃការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយ​លក់​ទំនិញនៅលើបណ្តាញសង្គម អាចនឹងចេញនៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកបន្ថែមថា ប្រជាជនតែរំពឹងទុកលើការរីកចម្រើននៃបច្ចេកវិទ្យាដែលអាចបង្កើតសក្ដានុពលសេដ្ឋកិច្ច ប៉ុន្តែពួកគេក៏រំពឹងទុកដែរថា បច្ចេកវិទ្យានោះក៏មិនសម្លាប់សេដ្ឋកិច្ចដែលមានស្រាប់ដូចគ្នា។ ទន្ទឹមនោះ យោងតាមរយៈ លោក Jerry Sambuaga អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិច ដោយប្រើការកំណត់តម្លៃទាបនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ឃើញថា កាលពីដើមខែនេះ … Read More

ប្រធានាធិបតីប្រេស៊ីល៖ ពង្រឹងទំនាក់ទំនងប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូងជាមួយបណ្តាប្រទេសអាស៊ី

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា វៀតណាម បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង(Mercosur) ។ នៅទីក្រុង Brasiliaប្រទេសប្រេស៊ីល ការប្រកាសបែបនេះ បានធ្វើឡើងអំឡុងព្រឹត្តការណ៍ ជាទីដែលលោកស្វាគមន៍យ៉ាងកក់ក្តៅនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ។ ស្របពេលដែលបច្ចុប្បន្នប្រេស៊ីលធ្វើជាប្រធាន Mercosur លោក Lula បានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់លោកចំពោះការជំរុញទំនាក់ទំនងខ្លាំងក្លាជាងមុនរវាងប្លុក Mercosur ដែលមានប្រទេសប្រេស៊ីល អាហ្សង់ទីន … Read More

សមុទ្រចិនខាងត្បូង៖ ចិនជំរុញហ្វីលីពីនកុំឲ្យបង្កើតបញ្ហា

ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ ថា ប្រទេសចិនការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់កោះ Huangyan។ គួររំលឹកថា ឆ្មាំល្បាតសមុទ្ររបស់ហ្វីលីពីន បាននិយាយថា ខ្លួនបានដក «របាំងបណ្តែតទឹក» ដែលដាក់ដោយប្រទេសចិន នៅក្នុងដែនទឹកជាប់គ្នានៃកោះ Huangyan។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីនត្រូវបានប្រាប់កុំឲ្យបង្កើតបញ្ហានានាឲ្យសោះ។ លោកបានលើកឡើងថា៖ «អ្វីដែលគេហៅថា … Read More

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃជាថ្នាក់ដឹកនាំដំបូងបំផុតមកកម្ពុជា ក្នុងចំណោមថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានក្រោយកម្ពុជាបោះឆ្នោតរួច

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូង បំផុតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។ តបតាមការអញ្ជើញរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកសេដ្ឋា ថាវិស៊ីន នឹងមកកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើបន្ថែមទៀតលើគ្រប់វិស័យ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ … Read More

ក្រសួងទេសចរណ៍៖ ភាគីពាក់ព័ន្ធជួបពិភាក្សា ដើម្បីទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំណេះសំណាលការងារជាមួយបណ្តាសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងវិស័យឯកជន ដើម្បីលើកយកបញ្ហាគន្លឹះ រួមគ្នាដោះស្រាយ សហការផ្តល់សេវាទេសចរណ៍ល្អ និងផ្សព្វផ្សាយកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍មួយសំខាន់របស់ពិភពលោក កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងទេសចរណ៍ បាននិងកំពុងគិតគូរអនុវត្តន៍ការងារស្នូលធំៗបី រួមមាន៖ ទី១.បង្កើតផលិតផលទេសចរណ៍ ទី២.ជំរុញបង្កើនឧស្សាហកម្មទេ សចរណ៍ដែលមានកម្រិតស្តង់ដាខ្ពស់ ទី៣.ខិតខំផ្សព្វផ្សាយទីផ្សារទេសចរណ៍ ដែលការងារស្នូលទាំងអស់នោះ គឺទាមទារឲ្យភាគីពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចូលរួ មសហការរៀបចំ … Read More

ក្រសួងការងារ៖ ស្វាគមន៍សំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ កាលពីរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ  ដោយឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគមអាចលើកជាសំណើមកកាន់ក្រសួង ដើម្បីរៀបចំការបណ្តុះបណ្តាល។ មួយវិញទៀត ក្រសួង ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។ ជាការឆ្លើយតប លោកប្រធានសមាគម … Read More

លោក Yoon Suk Yeol ព្រមានលោកគីម ជុងអ៊ុនថា របបរបស់លោក នឹងត្រូវបញ្ចប់ បើសិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ

កូរ៉េខាងត្បូង ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើងថា របបរបស់ខ្លួន នឹងត្រូវបញ្ចប់ដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើប្រទេសនេះ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាមួយប្រារព្ធខួបលើកទី៧៥នៃការបង្កើតយោធារបស់ប្រទេសនេះ។ លោកYoon បានសម្តែងការអប់អរដល់សម្ព័ន្ធភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ និងកិច្ចព្រមព្រៀង ដែលលោកបានឈានជាមួយប្រធានាធិបតី លោក ចូ បៃដិន ដើម្បីពង្រឹងការពិគ្រោះយោបល់អំពីការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍របស់អាមេរិកទៅកាន់តំបន់នេះ ដើម្បីរារាំងលោក គីម ជុងអ៊ុន ពីការព្យាយាមធ្វើការវាយប្រហារ។ លោក Yoon បាននិយាយកាលពីថ្ងៃចន្ទ ដោយសំដៅដល់ប្រទេសរបស់គាត់តាមឈ្មោះផ្លូវការរបស់ខ្លួនថា … Read More

ជំងឺភ្នែកក្រហម Acute Conjunctivitis

១- អ្វី​ទៅ​ជា​ជំងឺ​ភ្នែក​ក្រហម? ជំងឺ​ភ្នែកក្រហមអាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។ ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ក្នុង​ចំណោម​នោះ​ មាន ៣៥-៥០ ភាគរយ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក ពិសេស​ជំងឺ​ភ្នែក​ក្រហម បង្ក​ដោយ​វីរុស អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា៖ – គំហើញ​ធ្លាក់​ចុះ ចាញ់​​ពន្លឺ ដោយសារ​មេរោគ​ជ្រៀត​ចូល​ដល់​ស្រទាប់​កោសិកា​ភ្នែក – ចេញ​ទឹក​ភ្នែក​រ៉ាំ​រ៉ៃ – ខ្វាក់​ភ្នែក​ដោយ​សារ​ខូច​កោសិកា​សន្ធាន​គ្រាប់​ភ្នែក។   ២- … Read More