កាក់ស្មើទឹកប្រាក់ 7.9 លានដុល្លារ ត្រូវបានចោរលួច វេទិការជួញដូរគ្រីបតូ HTX

ប្តូរឈ្មោះមិនបានប៉ុន្មានសប្តាហ៍ផង HTX ឬ Huobi ថ្មីៗនេះស្រាប់តែត្រូវបានក្រុមចោរវាយប្រហារយកកាក់ទៅបានស្មើទឹកប្រាក់ចំនួន 7.9 លានដុល្លារ។ Huobi បានដឹងពីអត្តសញ្ញាណក្រុមចោរគឺនៅប្រទេសចិនហើយ Huobi បានផ្ញើរសារឲ្យពួកគេវេរកាក់ឲ្យវិញចំនួន 95% ហើយសល់ 5% ទៀត Huobi ប្រគល់ឲ្យក្រុមចោរនោះដោយចាត់ទុកថាជាការស្វែងរកចន្លោះប្រហោងនៃ Platform Huobi តែបើចោរមិនប្រគល់កាក់ឲ្យវិញទេនោះHuobi នឹងចាត់ទុកថាការលួចនេះជាបទល្មើស។

Justin Sun ជាម្ចាស់ Huobi បានចេញមកនិយាយថាកាក់ដែលបាត់បង់ទាំងអស់ Huobi នឹងធានាសងអ្នកវិនិយោគវិញទាំងអស់។

បានដក Wallet មួយនៃគម្រោង Chainlink ពីក្នុង Multisig Wallet ចេញដោយមិនបានប្រកាសប្រាប់សហគមន៍របស់ខ្លួននោះទេ។ សព្វថ្ងៃ Multisig Wallet របស់ Chainlink នៅសល់តែ 4 ក្នុងចំណោម 8 ដែលពីមុនមាន 4 ក្នុងចំណោម 9។ ការដកដោយមិនបានប្រាប់បែបនេះបានធ្វើអោយអ្នកវិនិយោគមានការព្រួយបារម្ភ។គួរអោយដឹងផងដែរថា Multisig Wallet មានសិទ្ថិក្នុងការផ្តល់កែពត៏មានតម្លៃរបស់កាក់នានា។

Chase Bank ធនាគារចក្រភពអង់គ្លេស បានហាមមិនឲ្យមានការវេរលុយទាក់ទងនឹងគ្រ៊ីបតូនោះទេ សម្រាប់អតិថិជនក្នុងចក្រភពអង់គ្លេសដោយសារធនាគារនេះចាត់ទុកថាការវេរបែបនេះអាចជាសកម្មភាពនៃការបោកប្រាស់ ឬ លាងលុយកខ្វក់។ ប្រភព: Cointelegraph