ឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពាក់ព័ន្ធករណីទិញ ពេស្យាចារ កុមារ
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅបុរីរុងរឿង តាមបណ្ដោយផ្លូវរុងរឿង ភូមិគោកឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីទិញពេស្យាចាលើកុមារ។ ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកវរសេនីយ៍ទោ ហាក់ … Read More