សង្ងំស្ងាត់ៗ ក្រុមហ៊ុន MicroStrategy បានវិនិយោគបន្ថែមចំនួន 5,445 BTC

កាក់ BTC ចំនួន 5,445 BTC  ក្រុមហ៊ុន Microstrategy បានទិញ ដោយចំណាយលុយអស់ 147 លានដុល្លារជាមួយតម្លៃជាមធ្យមគឺ 27,053 ដុល្លារក្នុងមួយកាក់ BTCនៅចន្លោះថ្ងៃ 1 ខែសីហា ដល់ 24 ខែ កញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

សរុបមកដល់ថ្ងៃនេះ Microstrategy មានកាក់ BTC ដល់ទៅចំនួន 158,245 BTC ឬ 4.1ពាន់លានដុល្លារ។ កាក់ដែល BTC បានវិនិយោគទាំងនោះបើមានតម្លៃជាមធ្យមគឺ 29,582 ដុល្លារ ក្នុងមួយកាក់មានន័យថាមកដល់សព្វថ្ងៃក្រុមហ៊ុននេះនៅខាតនៅឡើយទេបើប្រៀបធៀបជាមួយតម្លៃកាក់ BTC ថ្ងៃនេះ។

ម្ចាស់កាក់ Stable Coin ដ៏ល្បីឈ្មោះ USDT ក្រុមហ៊ុន Tether បានផ្ញើសារជូនអតិថិជនរបស់ខ្លួនថា រាល់ក្រុមហ៊ុនទាំងឡាយដែលមានថ្នាក់ដឹកនាំ ឬ ម្ចាស់ភាគហ៊ុនដែលរស់នៅក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុន Tether នឹងឈប់ផ្តល់សេវាកម្មជូនក្រុមហ៊ុននោះហើយពួកគេនឹងមិនអាចដូរកាក់ USDT ជាលុយដុល្លារវិញបាននោះទេ។ ដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងច្បាប់ការលាងលុយនៅប្រទេសសិង្ហបុរី។

ZachXBT អ្នកស្រាវជ្រាវគ្រ៊ីបតូ បាន Tweet អោយអ្នកវិនិយោគប្រុងប្រយ័ត្នជាមួយនឹងគម្រោង Gotbit ដោយសារតែគម្រោងមួយនេះបានសរសេរក្នុងវេបសាយរបស់ខ្លួនថា នៅពេលដែលកាក់របស់ពួកគេដាក់លក់ភ្លាមពួកគេនឹងព្យាយាមធ្វើយ៉ាងណាបំប៉ោងតម្លៃកាក់ឲ្យឡើងខ្លាំងដល់ 10X ដើម្បីឲ្យកើតមានព្រឹត្តិការណ៏ FOMO ហើយធ្វើឲ្យអ្នកវិនិយោគតូចៗនាំគ្នាសម្រុកទិញ ខណៈពេលដល់តម្លៃដែលពួកគេពេញចិត្តពួកគេនឹងជះលក់កាក់ដែលពួកគេមាន។

ប្រភព:TheBlock

យើងខ្ញុំគ្រាន់នាំមកជូននូវវឌ្ឍនៈភាពរបស់ពិភពលោកជាមួយតំណើរវិវឌ្ឍន៍ទៅមុខប៉ុណ្ណោះ!