ការវិលត្រឡប់មកភាគខាងកើតនៃអ៊ុយក្រែនវិញ របស់ក្រុម Wagner Group

អ្នកនាំពាក្យនៃក្រុមកងកម្លាំងភាគខាងកើត លោក Illia Yevlash បាននិយាយនៅក្នុងអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មាន Ukrainska Pravda ថា អតីតទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group ដែលស្ថិតនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ហើយបានផ្លាស់ទៅតំបន់ជួរមុខខាងកើតក្នុងប្រទេសអ៊ុយក្រែន។ ពួកគេខ្លះ បានធ្វើដំណើរទៅអាហ្វ្រិក។ ពួកគេ កំពុងចូលរួមក្នុងការប្រយុទ្ធនេះ គឺពួកគេមកពីទឹកដីនៃប្រទេសបេឡារុស ជាកន្លែងដែលពួកគេមានជំរំសម្រាប់ជ្រកកោនជាពិសេស។ ឥឡូវនេះ ពួកគេត្រូវបានគេរំសាយ ហើយទាហានទាំងនេះ ត្រូវបានបញ្ជូនទៅអង្គភាពផ្សេងៗគ្នា ដោយខ្លះត្រូវបានបញ្ជូនទៅទ្វីបអាហ្រ្វិក ខ្លះចុះកិច្ចសន្យាឡើងវិញជាមួយក្រសួងការពារជាតិរុស្ស៊ី និងចូលរួមក្នុងសង្គ្រាមនៅក្នុងទីតាំងផ្សេងៗ រួមទាំងគ្រូបង្វឹកផងដែរ។ ចំណែកអ្នកខ្លះទៅអង្គភាពប្រយុទ្ធធម្មតា។ តែយ៉ាងណាពួកគេមិនបង្កការគំរាមកំហែងដូចដែលពួកគេបានធ្វើ … Read More

ពាណិជ្ជកម្មឌីជីថល៖ សិក្ខាកាមកម្ពុជា ៣៤ រូបទទួលជោគជ័យលើការសិក្សានៅប្រទេសចិន

ភ្នំពេញ៖ មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា សិក្ខាកាមកម្ពុជាចំនួន ៣៤ រូប ទទួលបានជោគជ័យលើការសិក្សា ស្តីពីពាណិជ្ជកម្មឌីជីថលរយៈពេល ២០ថ្ងៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។ សិក្ខាកាមទាំង ៣៤ រូប ក្រោយទទួលបានជោគជ័យនោះ ត្រូវបាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College) … Read More

ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច គ្មានលុយសោះ?

ចាប់ផ្តើមមានគំនិតគិតចង់ចាប់ផ្ដើមអាជីវកម្មអ្វីមួយ ជាទូទៅមនុស្សយើងបានយល់ឃើញថា ទាល់តែមានលុយគ្រប់គ្រាន់ជាមុនសិន ដើម្បីយកធ្វើជាដើមទុន ទើបអាចចាប់ផ្ដើមបាន ដូច្នេះបើគ្មានលុយគ្រប់គ្រាន់ ច្បាស់ជាមិនអាចចាប់ផ្ដើមអាជីវកម្ម ឬមុខរបរមិនបានទេ? តើនេះជាការពិតទេ? ចម្លើយៈ​ មិនប្រាកដនោះទេ ពីព្រោះបើលោកអ្នកគ្មានលុយក្នុង ការចាប់ផ្ដើមអាជីវកម្ម ក៏វាមានវិធីក្នុងការអាចចាប់ផ្ដើមអាជីវកម្មបានដែរ គ្រាន់តែអាជីវកម្មនោះស្ថិតនៅកម្រិតតូច។ លោកអ្នកត្រូវដឹងថា លុយ គឺជាប្រភពដើមទុនដ៏សំខាន់ក្នុងការចាប់ផ្ដើម ក៏ដូចជាការពង្រីកអាជីវកម្មឲ្យបានកាន់តែធំ។ ប៉ុន្តែលុយ ក៏មិនមែនជាឧបសគ្គដ៏ធំក្នុងការរារាំងលោកអ្នកមិនឲ្យចាប់ផ្ដើមបានដែរ។ តើត្រូវធ្វើដូចម្ដេចទើបចាប់ផ្ដើមអាជីវកម្មបាន ក្នុងពេលឥឡូវនេះគ្មានលុយផង? ខាងក្រោមជាវិធី៖ 1-លក់សេវាកម្មលើចំណេះជំនាញដែលលោកអ្នកមាន៖ នៅត្រង់ចំណុចនេះ លោកអ្នកត្រូវដឹងថា តើអ្វីជាចំណេះជំនាញដែលលោកអ្នកកំពុងមាន? ហើយចំណេះជំនាញនោះអ្នកមានទេពកោសល្យខ្លាំងកម្រិតណា ព្រមទាំងកំពុងចង់ឲ្យរីកចម្រើនខ្លាំងលើផ្នែកនោះប៉ុណ្ណា? … Read More

សិស្ស៤នាក់ ធ្វើខ្លួនជាក្មេងទំនើង ជិះម៉ូតូដេញធាក់ គប់ដុំថ្មដាក់គ្នា

ភ្នំពេញ ៖ ករណីសិស្សសាលា ៤នាក់ បង្កទំនាស់ដោយជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ដោយមិនអាសូរទ្រូងឪ-ម៉ែខិតខំរកលុយកាក់ឲ្យកូនទៅសាលារៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង ៤នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទី។ ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ឍនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ចំណែកឯជនបង្កឈ្មោះ ម៉ម … Read More

លើឋាន​ព្រះ​ចន្ទ យាន​ស្រាវ​ជ្រាវ Pragyan ​ របស់​ឥណ្ឌា​រក​ឃើញ​ធនធាន​ដ៏មាន​តម្លៃ​

កាល​ពី​មួយ​ខែ​មុន យាន​អវកាស​ឥណ្ឌា​ ដែល​ទើប​តែ​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ ប៉ុន្តែ​បាន​រួម​ចំណែក​ធំធេង​ នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​។ ​បន្ទាប់ពី​បេសកកម្ម​ Chadrayaan-3 របស់​ប្រទេស​ឥណ្ឌា ទទួលបាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​វិភាគ​ទិន្នន័យដែល​យាន​​ចុះ​ចត Vikram និង​យាន​ស្រាវ​ជ្រាវ​ Pragyan បាន​បញ្ជូន​មក​កាន់​ផែនដី​បន្ទាប់ពី​​ធ្វើ​ការ​លើឋាន​ព្រះ​ចន្ទ​បាន​មួយ​ថ្ងៃ​ (មួយ​ថ្ងៃ​ព្រះ​ចន្ទ​ស្មើ​ និង14 ថ្ងៃ​លើផែនដី)។ Pragyan មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្វី​ៗ​ជា​ច្រើន​ ដែល​មាន​តម្លៃ​ ដូចជា ​ដែក ទីតានីញ៉ូម អាលុយមីញ៉ូម និង​ពិសេស​គឺ​ ស្ពាន់ធ័រ រួម​នឹង​កំហាប់​របស់​វា​​ នៅ​ក្នុង​ដី​របស់​​ព្រះចន្ទ​។ អ្នកវិទ្យាសាស្ត្រ​បាន​ដឹង​ថា​ … Read More

បាល់បោះស្គាល់ពាក្យឈ្នះ​លើកដំបូង ស្របកីឡា ៥ប្រភេទបញ្ចប់ភារកិច្ចមុនគេក្នុងកីឡាអាស៊ី

ចិន៖ ៥ប្រភេទកីឡានៃអត្តពលិកកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើក​ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមាន​កីឡា​ហែល​ទឹក តេក្វាន់ដូ WT យូដូ គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល។ រីឯក្រុម​បាល់​បោះ​កម្ពុជា​ បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥​ពិន្ទុ កាលពីម្សិលមិញ ។ សម្រាប់កីឡាហែលទឹក បានបញ្ចូនអត្តពលិក ៤រូបចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ហើយ​កីឡាការិនី ២នាក់ចុងក្រោយ ដែលបានប្រកួតពីម្សិលមិញ គឺកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួត​វិញ្ញាសាហែ​លផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ប្រើថិរវេលា … Read More

ពលរដ្ឋអ៊ីស្រាអែល៖ សហរដ្ឋអាមេរិកអនុញ្ញាតឲ្យ ធ្វើដំណើរមកដោយពុំចាំបាច់មានទិដ្ឋាការ

អាមេរិក៖ រដ្ឋបាលលោក បៃដិន កំពុងទទួលយកអ៊ីស្រាអែលចូលទៅក្នុងក្រុមជម្រើសនៃក្រុមប្រទេស ដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានទិដ្ឋាការជាមុន។ ការសម្រេចចិត្ត ដែលបានប្រកាសកាលពីថ្ងៃពុធកន្លងមកនេះ កើតឡើង បើទោះបីជាមានការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើជនជាតិអាមេរិក-ប៉ាឡេស្ទីន និងជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ដែលបានបង្កជម្លោះជាញឹកញាប់ជាមួយរដ្ឋបាលលោកបៃដិន។ ជនជាតិអ៊ីស្រាអែល នៅក្រោមកម្មវិធីលើកលែងនេះ នឹងអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់គោលបំណងអាជីវកម្ម ឬលំហែកាយបានរហូតដល់ ៩០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ដោយគ្រាន់តែចុះឈ្មោះជាមួយប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការអនុញ្ញាតការធ្វើដំណើរ។ ប៉ុន្តែទោះបីជាពួកគេត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរក្រោមប្រព័ន្ធនោះក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន នៅតែអាចរារាំងពួកគេមិនឲ្យចូលប្រទេសនេះបានដែរ។ ប្រទេសអ៊ីស្រាអែល  បាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ … Read More

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ៖ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ … Read More

ស្រវឹងស្រា ប្រពន្ធស្តីបន្ទោស ខឹងស្ទុះទៅវាយប្រពន្ធស្លាប់

ឧត្តរមានជ័យ ៖  បន្ទាប់ពីប្រពន្ធឲ្យលុយទៅផ្សាររកទិញម្ហូប បែជាយកលុយទៅសង្ងំផឹកស្រា លុះស្រវឹងទើបវិលមកផ្ទះ គ្រាន់តែសាកសួរ និងស្តីបន្ទោសបន្តិចបន្តួច បែជាផ្ទុះកំហឹងខឹងច្រឡោត ប្រើកម្លាំងបាយវាយប្រពន្ធរហូតដល់ស្លាប់ ចំនែកបុរសចំណាស់ម្នាក់ជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនដៃដល់ជាប្តីនេះមានឈ្មោះ ញ៉ែម សារុំ អាយុ៧១ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យឿន សៅ អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុលើ។ … Read More