សិស្ស៤នាក់ ធ្វើខ្លួនជាក្មេងទំនើង ជិះម៉ូតូដេញធាក់ គប់ដុំថ្មដាក់គ្នា

ភ្នំពេញ ៖ ករណីសិស្សសាលា ៤នាក់ បង្កទំនាស់ដោយជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ដោយមិនអាសូរទ្រូងឪ-ម៉ែខិតខំរកលុយកាក់ឲ្យកូនទៅសាលារៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង ៤នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទី។

ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ឍនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។

ចំណែកឯជនបង្កឈ្មោះ ម៉ម ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ឈ្មោះ ធី សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើនផល ឈ្មោះ យ៉ិន ប៊ុនហេង ភេទប្រុស ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើនផល ឈ្មោះ ហន ចាន់ធី ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងសាឡាង បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក ធ្វើកំណត់ហេតុ ណែនាំអប់រំ ធ្វើកិច្ចសន្យា និង ឲ្យអាណាព្យាបាលមកធានា ទើបសមត្ថកិច្ចអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ៕